សិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល»មានគោលបំណងចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជ

IMG_20220813_182210_502

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី ១៣ ០៨ ២២

MC: ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនា មហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានថ្លែងថា  សិក្ខាសា លាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការ ងារព័ត៌មាន និងការផ្សព្វ ផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ មានគោលបំណងដើម្បីជាការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ស្របតាមស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី ១៦ និង១៧ ខែកក្កដា ដែលបានដាក់ចេញទិសដៅការងារឱ្យបន្តខិតខំ ជំរុញការងារចលនា មហាជន ចូលជ្រៅក្នុងស្រទាប់ គ្រប់មជ្ឈដ្ឋាន ជាពិសេសចលនាយុវជន ស្ត្រី និងកម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណ:មតិឱ្យបានកាន់តែទូលំទូលាយ មានលក្ខណៈលឿនរហ័ស។

IMG_20220813_182146_951
  ឯកឧត្តមបន្តថា ការចូលរួមរបស់ សមាជិក សមាជិកាគណៈចលនាមហាជន ពិតជាមានសារសំខាន់ ព្រោះថា ធម្មជាតិនៃសតិអារម្មណ៍មហាជន គឺមានលក្ខណៈស្រួចស្រាល់ និងងាយប្រែប្រួលឆាប់រហ័ស ទៅតាមមជ្ឈដ្ឋានជុំវិញខ្លួន ដែលយើងត្រូវបន្តយកចិត្តទុកដាក់ និងមិនអាចធ្វេសប្រហែស ស្របពេលដែលមជ្ឈដ្ឋានប្រឆាំងក៏នៅតែចិញ្ចឹមចិត្តប៉ុនប៉ងផ្តួលរំលំយើង ដោយគេកំពុងរង់ចាំឱកាស និងបានបន្តសកម្ម ភាពឥតឈប់ឈរ វាយប្រហារគណបក្សយើងជាប្រចាំតាម វិធីសាស្រ្ត និងយន្តការផ្សេងៗ។

IMG_20220813_182218_245
  សូមបញ្ជាក់ថា ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយឡែកពិធីបិទ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការកណ្តាល គណបក្សប្រជា ជនកម្ពុជាហើយ សិក្ខាសាលារយៈពេល ១ ថ្ងៃ កន្លះ  ដែលមានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារចលនា មហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិ បាល និងគណបក្សប្រមាណជាង ៧០០នាក់៕

Comments

Related posts