ប្រទេសសិង្ហបុរីរាយការណ៍ថាមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,០២៣ ករណី

      វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                 អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,០២៣ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ១,៧៩៤,០៦៩ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាលសិង្ហបូរីឲ្យដេងថាៈ ក្នុងចំណោមករណីថ្មី មាន៣៨៩ ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តPCR និង ២,៦៣៤ករណី តាមរយៈការធ្វើតេស្ត ART (ការធ្វើតេស្តរហ័ស)។ ក្នុងចំណោមករណី PCR មាន ៣៤៥ ករណីឆ្លងក្នុងស្រុក និង ៤៤ ករណី ជាការនាំចូល។ ក្នុងចំណោមករណីតាមការធ្វើតេស្តរហ័ស មានរោគសញ្ញាស្រាល ហើយត្រូវបានវាយ តម្លៃថាមានហានិភ័យទាប មានការឆ្លងក្នុងស្រុកមានចំនួន ២,៤៥៩ ករណី និងករណីនាំចូលមានចំនួន ១៧៥ ករណី។ បច្ចុប្បន្នករណីសរុបចំនួន ៥៦៤ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយមាន ១៩ ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រសួងបាននិយាយថាការស្លាប់ចំនួន ៣ នាក់ត្រូវបានរាយការណ៍ កាលពី ថ្ងៃអាទិត្យដែលនាំឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ទៅ ១,៥៥៩ នាក់៕IMG_20220815_105056_083

Comments

Related posts