សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផ្ដល់អនុសាសន៍ឱ្យសមាជិក សមាជិកា បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងបន្តកសាងអំពើល្អដើម្បីទទួលបានការគាំទ្រពីប្រជាជន 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ០៨ ២០២២

 

ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាជិក សមាជិកា បន្តជឿជាក់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងបន្តកសាងអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាជន ក្នុងការបោះ ឆ្នោតតំណាងរាស្ត្រនា ឆ្នាំ ២០២៣ខាងមុខ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្ដីពី«ការចែករំលែក និងផ្លាស់ ប្ដូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២២ នាវិមាន៧មករាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជននៃគណៈកម្មា ធិការកណ្ដាលដែលបានផ្តួច ផ្តើមរៀបចំឱ្យមានសិក្ខាសា លានេះឡើងក្នុងទម្រង់ជាវេទិកាចែករំលែកបទពិសោធរវាងយន្តការនានារបស់គណ បក្ស ដោយអនុញ្ញាតឱ្យមន្រ្តីគណបក្សដែលមកពីរចនា សម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនិងយន្តការគណបក្សពាក់ព័ន្ធបានស្វែង យល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាពបច្ចុប្បន្ននៃការងារផ្សព្វផ្សាយ និងសាធារណមតិក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គម។ 

 នាឱកាសដ៏ប្រពៃនេះ សម្ដេចបានផ្ដល់ជាអនុសាសន៍ណែ នាំដល់សមាជិក សមាជិកា ឱ្យបន្តជឿជាក់ មានសាមគ្គី ភាព ឯកភាពផ្ទៃក្នុង និងបន្តកសាងអំពើល្អ ដើម្បីទទួលបានការគាំទ្រពីប្រជាជន។បន្ថែមពីនេះទៀត ត្រូវខិតខំប្រឹងប្រែងស្វែងយល់ឱ្យបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មាន យកចិត្តទុក ដាក់បន្ថែមទៅលើការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វ ផ្សាយធ្វើយ៉ាងណាឱ្យផ្ដល់នូវព័ត៌មានដែលពិត និងផ្ដល់ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។ ទន្ទឹមនឹងនោះ ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នា ជាពិសេសតាមដានលើវឌ្ឍនភាពនៃការរីកចម្រើនរបស់បច្ចេកវិទ្យាជាប្រចាំ ដើម្បីក្ដាប់ឱ្យជាប់រាល់ព័ត៌មាន និងធ្វើការអភិវឌ្ឍខ្លួនឱ្យទាន់សភាពការណ៍នៃសង្គម។

   សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី « ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការ ងារព័ត៌មាន និងការផ្សព្វ ផ្សាយមហាជនក្នុងបរិបទឌីជីថល» មានគោលបំណង គឺដើម្បី(១) ធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋ កិច្ច សង្គមនិងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ (២)ចែក រំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល (៣)បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និង(៤)បង្កើតឱកាសបានរៀន សូត្រ ពីគ្នាទៅវិញទៅមកដក ស្រង់ទស្សនៈ ចែករំលែកបទ ពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ៕IMG_20220815_142941_938IMG_20220815_163113_023

Comments

Related posts