ក្រសួងការងារនឹងបន្តផ្សព្វ ផ្សាយគោលនយោបាយប្រាក់សោធននិវត្តន៍តាមបណ្តារោងចក្រនានា

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ១៥.៨.២០២២

 

MC៖ក្រសួងការងារនឹងបន្តផ្សព្វផ្សាយគោលនយោបាយប្រាក់សោធននិវត្តន៍តាមបណ្តារោងចក្រនានា ដើម្បីឱ្យកម្មករនិយោជិតបានយល់ច្បាស់ពីអត្ថប្រយោជន៍នានារបស់គោលនយោបាយប្រាក់សោធននិវត្តន៍នេះ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលាខាងមុខ។

   លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការ ងារ និងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា យុទ្ធនាការផ្សព្វ ផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិ សុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោ ជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។

  លោកបានបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជា ពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិ សាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សំឡេង៖«រាជរដ្ឋាភិបាលរបស់យើង គឺបានគិតគូរពួកគាត់ ឱ្យមានរបប ប្រាក់សោធនដូចមន្ត្រីរាជការដែរ នៅក្នុងនេះ ក្រសួងការងារ ជាប្រធានក្រុមការងារ គឺបានរៀប ចំក្រុមការងារ ត្រីភាគី ផ្សព្វ ផ្សាយ រយៈពេល៣ខែនេះ គឺត្រូវមានការចូលរួមពីនិយោ ជក កម្មករនិយោជិត សំដៅយ៉ាងណាឱ្យបាន ចំនួនកម្មករនិយោជិត ៨០ភាគរយបានយល់ដឹងថា អត្ថប្រយោជន៍ នៃការទទួលប្រាក់សោធន ពួកគាត់ត្រូវតែចូលរួម បង់ភាគទាន ដើម្បីពេលចាស់ទៅពួកគាត់ទទួលបានប្រាក់ចូល និវត្តន៍ អត្រាភាគទានរបស់កម្មករត្រូវបង់មករាជរដ្ឋាភិ បាល៤ភាគរយនៃប្រាក់ឈ្នួល មធ្យម ។ លីមីតរបស់យើងកំណត់ ប្រាក់ខែពី ១០០ ដុល្លារ ទៅ៣០០ដុល្លារ នៃមធ្យម ៤ភាគរយ ។ ប្រាក់កម្មករទទួលបាន៣០០ដុល្លារ ៤ភាគរយនៃការបង់ភាគទាន កម្មករត្រូវបង់ចំនួន៦ដុល្លារក្នុង១ខែ កម្មករនិងនិយោជក ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៣៣ ម៉ឺន នាក់ ហើយដែលទទួលបាន ការផ្សព្វផ្សាយស្តីពីរបបសន្តិ សុខសង្គមផ្នែកប្រាក់សោធននិវត្តន៍ ខណៈបច្ចុប្បន្ននៅកម្ពុជាមាន កម្មករនិយោជិតប្រមាណជាង១លាននាក់៕IMG_20220815_163236_207IMG_20220815_163242_502IMG_20220815_163243_264

Comments

Related posts