សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំងចូលរួមលើកតម្កើងសិល្បៈវប្បធម៌ជាតិ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

IMG_20220815_212527_491

ភ្នំពេញ៖សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំងសហការជាមួយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានរួមគ្នាលើកកម្ពស់និងលើក តម្កើងសិល្បៈវប្បធម៌ជាតិតាមរយៈក្នុងពិធីបើកព្រឹត្តិការណ៍«សិល្បៈខ្មែរ»។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ « សិល្បៈខ្មែរ »នៅសាលសន្និ សីទចតុម្មុខ នាថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២២នេះ លោក ជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិ ការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបាន កោតសរសើរវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំង ដែលតែង តែចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការលើកកម្ពស់ និងលើកតម្កើងសិល្បៈវប្បធម៌ជាតិ ។
តាមរយៈរបាយការណ៍របស់លោកស្រី នីកូឡា ម៉ាទីន ប្រធានសមាគមសិល្បៈវប្បធម៌ខ្មែរ និងលោកស្រី ម៉េឡានី វង្ស ប្រធានប្រតិភូ លោកជំទាវរដ្ឋលេខាធិការពិតជារីករាយដែលសមាគម បានសហការជាមួយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ រៀប ចំព្រឹត្តិការណ៍ដ៏មានសារ:ប្រ យោជន៍នេះឡើង ក្នុងគោល បំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលផ្នែកសិល្បៈរបាំបុរាណដល់កូនខ្មែរដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ គឺការលើកស្ទួយនិងជំរុញឧស្សាហ កម្មវប្បធម៌ ជំរុញឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេព កោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ។
លោកជំទាវបញ្ជាក់ថា វត្តមានរបស់សមាគមនៅកម្ពុជានេះ  មិនត្រឹមតែជាការចូលរួមថែ រក្សាវប្បធម៌របស់ជាតិទេ គឺជាឱកាសរបស់ក្មួយៗ សិល្បករនៅប្រទេសបារាំង បានរៀន សូត្រពីព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែករបាំព្រះរាជទ្រព្យ ព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឱ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឱ្យបានទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ។ 
ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសូមស្វាគមន៍ចំពោះ អង្គការ សមាគម ដែលធ្វើការងារពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ខ្មែរនៅបណ្ដាប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិនជាមានគោលបំណងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌៕

IMG_20220815_212535_343

IMG_20220815_211844_925IMG_20220815_211846_754

IMG_20220815_211848_952

IMG_20220815_211857_324

IMG_20220815_211913_662

Comments

Related posts