វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ កាលពីថ្ងៃអង្គារ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់ទីក្រុង វ៉ាស៊ីនតោនថា កំពុងស្វែងរកការអូសបន្លាយជម្លោះក្នុងប្រទេសអ៊ុយក្រែន និងបង្កជម្លោះនៅកន្លែងផ្សេងទៀត រួមទាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ផង។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា "ស្ថានភាពនៅអ៊ុយក្រែនបង្ហាញថា សហរដ្ឋ អាមេរិក កំពុងព្យាយាមអូសបន្លាយជម្លោះនេះ ហើយពួកគេធ្វើសកម្មភាពដូចគ្នាដោយជំរុញឱ្យមាន សក្តានុពលសម្រាប់ជម្លោះនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន" ។លោកបានបន្ថែមថា "អាមេរិកនឹងកោះតៃវ៉ាន់មិនមែនគ្រាន់តែជាដំណើររបស់អ្នកនយោបាយដែលគ្មានការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលមានគោលបំណងដើម្បីធ្វើឱ្យមានអស្ថិរភាព និងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ និងពិភពលោកមានភាពវឹកវរ"។លោកបានបន្តថា ដំណើរទស្សនកិច្ចនេះគឺជា "ការមិនគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសដទៃ និងចំពោះកាតព្វកិច្ចអន្តរជាតិរបស់ក្រុង វ៉ាស៊ីនតោន" ។
"យើងមើលឃើញថានេះគឺជាការបង្កហេតុដែលបានគ្រោងទុកដោយប្រុងប្រយ័ត្ន" ។ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន មានភាពរអាក់រអួល ចាប់តាំងពីចុងខែកុម្ភៈមក។ដោយមានការរារាំងនូវទណ្ឌកម្មលោកខាងលិចដែលមិនធ្លាប់មានពីមុនមក លោក ពូទីន បានស្វែងរក ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ជាពិសេសជាមួយប្រទេសចិន៕
Comments