ប្រមុខរាជរដ្ឋាភិបាល ថ្លែងថា ការសិក្សារៀនសូត្រមិនត្រឹម តែសម្រាប់ធ្វើការងារប៉ុណ្ណោះ ទេ ប៉ុន្តែក៏ជាការបង្កើនចំណេះ ដឹងសម្រាប់បង្កើតមុខរបរផ្ទាល់ខ្លួន

 វិទ្យុជាតិកម្ពុជា៖ កញ្ញា ម៉ៅ សុខរីម ១៧.០៨.២០២២

 

  ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា ការសិក្សារៀនសូត្រមិនត្រឹមតែសម្រាប់ធ្វើការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើនចំណេះដឹងសម្រាប់បង្កើតមុខរបរផ្ទាល់ខ្លួនទៅថ្ងៃអនាគតផងដែរ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ។

    ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ៦២៣ នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាស ន៍ថា តាមរបាយការណ៍សិក្សារបស់សាកលវិទ្យាល័យ បានបង្ហាញថា ក្នុងចំណោមនិស្សិត៦២៣នាក់ គឺមាននិស្សិត៦០០នាក់ ដែលមានការងារធ្វើស្មើនឹង៩៦ភាគ រយ ដែលក្នុងនោះធ្វើការត្រូវជំនាញចំនួន៣៣០នាក់ ស្មើ នឹង៥៥ភាគរយ មិនត្រូវជំនាញសិក្សា៦នាក់ ស្មើ ១ភាគរយ និងធ្វើអាជីវកម្មផ្ទាល់ខ្លួនចំនួន២៦៤នាក់ ស្មើនឹង៤៤ភាគរយ ដូច្នេះសហគ្រិនភាពភាគច្រើន គឺបានចាប់កំណើតមកពីការ សិក្សារៀនសូត្រ ដែលទទួលបានការបណ្តុះបណ្តាលត្រឹម ត្រូវដើម្បីគ្រប់គ្រងមុខរបររបស់ខ្លួន ។

   សម្តេចតេជោ បានបន្តថា ការសិក្សារៀនសូត្រ មិនមែនសម្រាប់ធ្វើជាមន្រ្តីរាជការ ឬធ្វើការក្នុងស្ថាប័នប៉ុណ្ណោះទេ តែដើម្បីបង្កើតជំនាញផ្ទាល់ ខ្លួនសម្រាប់ជួយដល់ក្រុមគ្រួសារផង និងអាចជួយដោះ ស្រាយដល់អ្នកដទៃផង ខណៈដែលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនឡើង ដោយសារមានអ្នកវិនិយោគបរទេសច្រើន ដែលចូលមកក្នុងប្រទេស ដោយសារតែអ្នកវិនិយោគចង់បានធនធាន មនុស្សនៅក្នុងប្រទេសកម្ពុជាដែលទទួលបានការបណ្ដុះ បណ្ដាល ដូច្នេះហើយទើបជំរុញឱ្យការបណ្ដុះបណ្ដាលឱ្យកាន់តែច្រើនឡើង ។

សំឡេង៖« នេះគឺជាចំណុចដែលគួរឱ្យយើងលើកទឹកចិត្តសម្រាប់ការបន្ត មិនមែនគ្រាន់ តែរៀនដើម្បីធ្វើមន្ត្រីរាជការឬក៏ទៅធ្វើការងារតាមស្ថាប័ន នឹង ជាតម្រូវការមួយហើយ ក៏ប៉ុន្តែមានតម្រូវការជាច្រើនមុខទៀត គឺបញ្ហាទាក់ទងទៅនឹងការបង្កើតមុខរបរដោយខ្លួនគេដោយមិនត្រឹមតែជួយត្រឹមគ្រួសារខ្លួនទេ ដែលអាចនឹងជួយដោះស្រាយការងារដល់អ្នកដទៃផ្សេងទៀត ចំណុចនេះជាចំណុចដែលយើងត្រូវប្រឹង ហើយបើយោងទៅលើរបាយការណ៍ របស់ក្រុមប្រឹក្សាភិបាល នៅក្នុងចំណោម ៤០៥៨នាក់ ដែលបានបណ្ដុះ បណ្ដាលនៅសាកលវិទ្យា ល័យនេះ មាន៩៦%ដែលមានការងារធ្វើ បើដូចនេះការបណ្ដុះបណ្ដលធនធានមនុស្សរបស់យើង គឺមានតម្រូវការនូវការធ្វើការ ដោយសារប្រទេសយើងមានការរីកចម្រើន តម្រូវ ការធនធានមនុស្សកាន់តែខ្លាំង ហើយយើងនៅពេលខាងមុខមានត្រូវការធនធានកាន់តែខ្លាំង » ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែនក៏បានបន្ថែមថា ថ្ងៃនេះជាលើកដំបូងហើយ ដែលបានរៀបចំឡើងសាជាថ្មី នៃការប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យនានា បន្ទាប់ពីមាន ការខកខានអស់រយៈពេល២ ឆ្នាំដោយសារជំងឺកូវីដ-១៩ ហើយសម្តេចក៏បានសំដែងនូវមោទនភាព ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតជ័យ លាភី ក៏ដូចជាមាតា បិតា អាណាព្យាបាល និងក្រុមគ្រួសារទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបានលើក ទឹកចិត្តឱ្យបន្តការសិក្សាពេញមួយជីវិត ហើយក៏បានណែនាំឱ្យសាកលវិទ្យាល័យនានា ត្រូវបង្កើនគុណភាពនៃការបណ្តុះបណ្តាល ៕IMG_20220817_113513_209

Comments

Related posts