មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ាន គាំទ្រការលក់សិទ្ធិទូរទស្សន៍របស់កម្ពុជា ដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ០៨ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC) បានឱ្យដឹងថា មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ាន គាំទ្រការលក់សិទ្ធិទូរទស្សន៍របស់កម្ពុជា ដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេមបន្តបន្ទាប់ ជាមេរៀនបទពិសោធន៍ទាំងការ ផលិតឱ្យមានគុណភាព និងការផ្ដល់នូវតម្លាភាពនៃការ ចែករំលែកភាគលាភនៃការលក់សិទ្ធិទូរទស្សន៍ ។

   ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានប្រាប់មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ានក្នុងកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋានដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការនៃការរៀបចំនិងជាពិសេសលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៦សីហា នៅទីក្រុងបាងកកប្រទេសថៃ។

ឯកឧត្តម វ៉ាត់ ចំរើន បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំថ្ងៃនេះប្រទេសជាសមាជិកទាំងអស់បានកោតសរសើរការគាំទ្រពិសេសគឺការផ្ដល់នូវទំនុកចិត្ដដល់កម្ពុជាដែលបានបង្ហាញនូវកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅរាជធានីភ្នំពេញកាលពីថ្មីៗបានល្អ។ ពិសេសមានការផ្ដោតលើការពិភាក្សានិងសម្រេចលើវិញ្ញាសាដែលត្រូវដាក់បញ្ចូលក្នុងការប្រកួតនិងលើសពីនេះគឺការបន្តពិភាក្សាលើការលក់សិទ្ធិទូរទស្សន៍។

  ឯកឧត្តម បន្តថា ក្នុងកិច្ចប្រជុំនេះកម្ពុជាបានបង្ហាញទៅគ្រប់ប្រទេសអំពីការត្រៀមប្រភេទវិញ្ញាសាជាង៦០០។ ក្នុងវិញ្ញាសាទាំងអស់ គឺមានការជជែកវែកញែកគ្នា ក្នុងនោះវិញ្ញាសាភាគច្រើន បានទទួល ការគាំទ្រពីបណ្ដាប្រទេសទាំង អស់ហើយនៅមានវិញ្ញាសាតិចតួចទេ ដែលគេស្នើសុំឱ្យកម្ពុជាពិចារណាឡើងវិញ។ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានយកសំណូមពររបស់គេមកធ្វើ ការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន ។

ឯកឧត្តម បន្តទៀតថា កម្ពុជាបានខិតខំប្រឹងប្រែង ដើម្បីធ្វើការតស៊ូមតិបន្ដតែវឌ្ឍន ភាពរបស់កម្ពុជា បានដើរទៅមុខយ៉ាងរលូន ព្រោះកម្ពុជាបានសុំឱ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជាឱ្យធ្វើការប្រកួតទទួលបានជោគជ័យ ហើយប្រទេសទាំងអស់បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹង ប្រែងក្នុងការធ្វើម្ចាស់ផ្ទះលើក ដំបូងនេះ ឱ្យបានជោគជ័យ ។

   ឯកឧត្តម បានបញ្ជាក់ថា ជុំវិញការរៀបចំឱ្យមានការលក់សិទ្ធិទូរទស្សន៍ក្រោមគំនិតផ្ដួចផ្ដើមដំបូងគេដោយកម្ពុជាក៏ត្រូវបានយកមកពិភាក្សាជាថ្មីនិងទទួលបាន ការគាំទ្រពីប្រទេសជាសមាជិកដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់ទៀត។ ការរៀបចំឱ្យមានការលក់សិទ្ធិទូរទស្សន៍នេះត្រូវបានប្រទេសទាំងអស់ចាត់ ទុកថាគឺជារបត់នៃការផ្លាស់ប្ដូរមួយដ៏សំខាន់ក្នុងប្រវត្តិរបស់ស៊ីហ្គេមដែលមានតែកម្ពុជាទេ ដែលអាចធ្វើជាគំរូក្នុងការលក់សិទ្ធិទូរទស្សន៍នេះ ដើម្បីឱ្យស៊ីហ្គេមបន្ដៗទៀតយកជាមេរៀនបទពិសោធន៍ទាំងការផលិតឱ្យមានគុណភាព និងការផ្ដល់នូវតម្លាភាពនៃការចែករំលែកភាគលាភនៃការលក់សិទ្ធិទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា៕IMG_20220817_145350_038IMG_20220817_145521_070IMG_20220817_145346_863

Comments

Related posts