មន្ត្រីជាន់ខ្ពស់របស់អង្គការ សហប្រជាជាតិដាក់សម្ពាធលើមេដឹកនាំយោធាមីយ៉ាន់ម៉ាក្នុងដំណើរទស្សនកិច្ច

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិលោក ស្រីNoeleen Heyzer 

បាននិយាយថា លោកស្រីបានជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការប្រហារជីវិតនៅថ្ងៃពុធក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយ ដែលកើតឡើងក្នុងពេលមានអំពើហិង្សាកើន ឡើងនៅក្នុងប្រទេស។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែសីហា។

  ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិ បាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ជ័យលាភីណូបែលកាលពីដើមឆ្នាំមុន ហើយបានបើកការបង្ក្រាបយ៉ាងបង្ហូរឈាមលើការតវ៉ាដោយសន្តិវិធី និងចលនាតស៊ូប្រដាប់អាវុធ។ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋបានរាយការណ៍ថា លោកស្រី Noeleen Heyzer បានមកដល់រដ្ឋធានី Naypyidaw កាលពីល្ងាចថ្ងៃអង្គារ ហើយត្រូវបានស្វាគមន៍ដោយមន្ត្រីក្រសួងការបរទេស មុនពេលជួបប្រជុំជាមួយប្រមុខយោធាលោក Min Aung Hlaing នៅថ្ងៃពុធ។លោកស្រី Heyzer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញ ផ្សាយដោយអង្គការសហ ប្រជាជាតិថា ដំណើរទស្សន កិច្ចរបស់ខ្ញុំគឺដើម្បីបង្ហាញពីការព្រួយបារម្ភរបស់អង្គការ សហប្រជាជាតិ និងស្នើឱ្យមានជំហានជាក់ស្តែងដែលត្រូវការដើម្បីកាត់បន្ថយជម្លោះ និងការរងទុក្ខរបស់ប្រជាជន។អ្នកនាំពាក្យរបបយោធា មីយ៉ាន់ម៉ា មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ អំពីជំនួបនោះទេ។ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិ ដោយមិនបាននិយាយលម្អិត។ លោកស្រី Heyzer បានជំរុញលោក Min Aung Hlaing ឱ្យផ្អាកការប្រហារជីវិតនាពេលអនាគត និងដោះលែងអ្នកទោសនយោបាយទាំងអស់៕IMG_20220818_184332_035

Comments

Related posts