ក្រុមការងារតម្រង់ទិស បានចាប់ផ្តើមយុទ្ធនាការចុះវាស់ វែង កំណត់និយាមការក្បាល ដី និងអត្តសញ្ញាណអ្នកកាន់ កាប់ដីក្នុងតំបន់រមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២

 

     ក្រុមមន្ត្រីជំនាញចំនួនជិត ៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុស ច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

  យុទ្ធនាការបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២នេះ ដោយមានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩ រូប, មន្ដ្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៣២រូប និងមន្ត្រីរបស់រដ្ឋបាលខេត្ត សៀមរាបចំនួន ១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមការក្បាលដី និងអត្ត សញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា ។ 

  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញា ធរជាតិអប្សរានាឆ្នាំ២០០៤- ២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ។ សេចក្តីប្រកាសព័ត៌មានដដែលបន្តថា យុទ្ធនាការនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិក ភណ្ឌ ពិភពលោកក្នុងឆ្នាំ ១៩៩២ មានទំហំ៤០១គីឡូ ម៉ែត្រក្រឡា ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវ រក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់ រមណីយដ្ឋានអង្គរ ដែលជាមរតកកេរដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ។ នាពេលកន្លងមក មានអ្នកឆ្លៀតឱកាសមួយចំនួន បានសាងសង់សំណង់ខុសច្បាប់ជាច្រើនករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ផ្សេងៗទៀត ដែលបានរំលោភ បំពាន ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ។ សំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។

   យោងតាមរបាយការណ៍ពីអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ ២០១៩ រហូតមកដល់ខែសីហាឆ្នាំ២០២២នេះ មានសំណង់ខុសច្បាប់ចំនួនជាង៨៤៤០ករណី បានសាងសង់ដោយបំពាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដោយសារកំណើននៃសំណង់ខុសច្បាប់នៅក្នុងរមណីយ ដ្ឋានអង្គរ មានការកើនឡើងខ្លាំងនោះ ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានទទួលលិខិតព្រមាន និងស្នើសុំឱ្យបកស្រាយចំនួន២ដង ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក៕IMG_20220818_184846_494IMG_20220818_184852_909IMG_20220818_184843_162IMG_20220818_184840_645IMG_20220818_184844_922

Comments

Related posts