អង្គការសហប្រជាជាតិ ព្រមានអំពីការគំរាមកំហែងនៅប្រទេសលីប៊ី

  វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                 អន្តរជាតិ៖ បេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសលីប៊ីបាននិយាយថា មានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថាការចល័តកងកម្លាំង ដែលកំពុងបន្ត និងការគំរាមកំហែងក្នុងការ ប្រើប្រាស់កម្លាំងដើម្បីដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ប្រទេសលីប៊ីបានស្ថិតក្នុងភាពជាប់គាំងអស់ជាច្រើនខែ បន្ទាប់ពីសភាដែលមានមូលដ្ឋាននៅភាគខាងកើត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បើទោះបីជាអ្នកកាន់អំណាចនៅទីក្រុងទ្រីប៉ូលី បានបដិសេធ មិនប្រគល់អំណាច ដែលនាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយក្រុមប្រដាប់អាវុធ ដែលគាំទ្រភាគីនីមួយៗ ក៏ដោយ។ នៅទីក្រុងទ្រីប៉ូលី លោក Abdulhamid al-Dbeibah ត្រូវបានដំឡើងកាលពីឆ្នាំមុន តាមរយៈ ដំណើរការ គាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីដឹកនាំរដ្ឋាភិបាលថ្មីនៃការរួបរួមជាតិ និងត្រួតពិនិត្យ ការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងកាលពីខែធ្នូឆ្នាំមុន។បន្ទាប់ពីដំណើរការបោះឆ្នោតបានដួលរលំជាមួយនឹងក្រុមគូប្រជែងដែលបដិសេធមិនយល់ព្រមលើច្បាប់នោះ សភាដែលមានមូលដ្ឋាននៅភាគខាងកើតបាននិយាយថា អាណត្តិរបស់លោក Dbeibah បានផុតកំណត់ ហើយបានតែងតាំង លោក Fathi Bashagha ឱ្យដឹកនាំរដ្ឋាភិបាលថ្មី។ទោះយ៉ាងណាក៏ដោយលោក Dbeibah និងបក្សពួកធំៗមួយចំនួននៅភាគពាយ័ព្យលីប៊ី បានច្រានចោលសិទ្ធិរបស់សភា ក្នុងការ ជំនួសលោក ហើយលោកបាននិយាយថា លោកនឹងលាលែងពីតំណែងបន្ទាប់ពីការបោះឆ្នោតជាតិ៕IMG_20220824_114729_050

Comments

Related posts