អ្នកនយោបាយរុស្ស៊ីត្រូវបានឃុំខ្លួនពីបទរិះគន់ការឈ្លាន ពានអ៊ុយក្រែន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយ ការណ៍នៅថ្ងៃពុធនេះថា អាជ្ញាធររុស្ស៊ីបានឃុំខ្លួនអ្នកនយោបាយ Yevgeny Roizman ដែលត្រូវបានគេស្គាល់ថា ជាអ្នករិះគន់វិមានក្រឹមឡាំងនៃយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា។

  លោក Roizman ដែលជាអតីតអភិបាលក្រុង Yekaterinburg កំពុងត្រូវបានស៊ើបអង្កេតពីបទ "ធ្វើឱ្យខូចកិត្តិយសដល់កងទ័ពរុស្ស៊ី" ។លោក Roizman គឺជាអ្នក រិះគន់វិមានក្រឹមឡាំងមួយក្តាប់តូច ដែលបានឈ្នះតំណែងអភិបាលក្រុង បន្ទាប់ពីមានបាតុកម្មប្រឆាំងដ៏ធំជាបន្ត បន្ទាប់ នៅពេលដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើយុទ្ធនាការសម្រាប់តំណែងក្នុងឆ្នាំ ២០១២។រុស្ស៊ីហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា "ប្រតិបត្តិការយោធាពិសេស" ក្នុងគោល បំណងធានាសន្តិសុខផ្ទាល់ ខ្លួន ហើយអាជ្ញាធរបានកាត់ ទោសសកម្មជនមួយចំនួនចំពោះការហៅថា ជាសង្រ្គាម ឬរិះគន់សកម្មភាពរបស់រុស្ស៊ី។កងកម្លាំងអ៊ុយក្រែន បាន បង្កើនការតស៊ូយ៉ាងតឹងរ៉ឹង ហើយលោកខាងលិច បាន ដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុង កិច្ចប្រឹងប្រែងមួយ ដើម្បីបង្ខំ ឱ្យខ្លួនដកកម្លាំងចេញ៕IMG_20220824_145655_520

Comments

Related posts