ប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,៥៩១ ករណី

       វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

                  អន្តរជាតិ៖ បើយោងតាមក្រសួងសុខាភិបាលប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសនេះបាន រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣,៥៩១ កាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ក្រសួងសុខាភិបាលដដែលបាននិយាយថា ករណីថ្មីទាំងអស់ជាការឆ្លងក្នុងស្រុក។ រហូតមកដល់ពេលនេះ ការឆ្លងជំងឺកូវីដ-១៩សរុបនៅវៀតណាម មានចំនួន ១១,៣៩២,៨៥៩ នាក់។ ឯករណីនៃការស្លាប់ថ្មីមានចំនួនពីរនាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ៤៣,១០៨ នាក់។ នៅទូទាំងប្រទេសវៀតណាម មានអ្នកជំងឺកូវីដ-១៩ ចំនួន ១០,១០៤,១៨០ នាក់ ឬជិត ៨៩ ភាគរយនៃអ្នកឆ្លងសរុប បានជាសះស្បើយ៕IMG_20220825_105610_128

Comments

Related posts