អាហ្វហ្គានីស្ថាន បង្កើតកងទ័ពជាតិ ១៥០,០០០ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Bakhtar របស់អាហ្វហ្គានីស្ថានបានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋបាលគ្រប់គ្រងដោយតាលីបង់បានកសាងកងទ័ពជាតិដែលមានកម្លាំងចំនួន ១៥០,០០០ នាក់ហើយចំនួននេះ អាចនឹងកើនឡើងបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ Bakhtar បានដកស្រង់សម្តីលោក Mawlavi Mohammad Yaqub Mujahid រដ្ឋមន្ត្រីការពារជាតិស្តីទីថា "បុគ្គលិកបច្ចុប្បន្ននៃកងទ័ពជាតិមានចំនួន ១៥០,០០០ នាក់ ហើយចំនួនអាចនឹងកើនឡើង" ។ ក្រុមបច្ចេកទេសនៃក្រសួងការពារជាតិបានឱ្យដឹងថា មន្ត្រីយោធាកំពូលបានជួសជុលឧទ្ធម្ភាគចក្រដែលខូចចំនួន ៦០ គ្រឿងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ អ្នកជំនាញបាននិយាយថា អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបានដួលរលំបន្ទាប់ពីការដកកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកកាលពីខែសីហាឆ្នាំមុន មានកម្លាំងសន្តិសុខចំនួន ៣៥០,០០០ នាក់ រួមទាំងកងទ័ពជាតិដ៏រឹងមាំចំនួន ១៥០,០០០ ផងដែរ៕IMG_20220829_104608_657

Comments

Related posts