ប្រទេសហ្វីលីពីនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២,៣១៨ នាក់និងអ្នកស្លាប់ចំនួន ៥៤ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២,៣១៨ នាក់កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនករណីឆ្លងសរុបដែលត្រូវ បានបញ្ជាក់នៅក្នុងប្រទេសនេះកើនឡើងដល់ ៣,៨៧៤,៦៤១ នាក់។នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានសុខាភិបាលបាន និយាយថា ចំនួនអ្នកជំងឺ ៥៤ នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសនេះកើនឡើងដល់ ៦១,៦៦៧ នាក់។ Metro Manila ជាតំបន់រដ្ឋធានីដែល មានប្រជាជនជាង ១៣ លាននាក់រស់នៅ បានរកឃើញចំនួនអ្នកឆ្លងថ្មី ៧៨២ នាក់។ ប្រទេសដែលមានប្រជាជន ប្រហែល ១១០ លាននាក់នេះបានចាក់វ៉ាក់សាំងពេញលេញជាង ៧២,៤ លាននាក់៕IMG_20220829_105048_793

Comments

Related posts