មុនការដោះលែងសកម្មប្រយុទ្ធឥណ្ឌូនេស៊ីសោកស្តាយចំពោះការទម្លាក់គ្រាប់បែកលើកោះបាលីក្នុងឆ្នាំ២០០២

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃចន្ទនេះថា សកម្មប្រយុទ្ធឥណ្ឌូនេស៊ីបានសំដែងការសោកស្តាយចំពោះតួនាទីរបស់គាត់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅកោះបាលីឆ្នាំ ២០០២ ខណៈដែលព័ត៌មាននៃការដោះលែងគាត់បានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសអូស្ត្រាលី។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា។

   លោក Umar Patek ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ តាំងពីឆ្នាំ ២០១២ សម្រាប់ការជាប់ ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកដែលបំផ្ទុះនៅក្លឹបរាត្រីកោះបាលី ដែលបានសម្លាប់មនុស្សចំនួន ២០២ នាក់ រួមទាំងជនជាតិអូស្ត្រាលីចំនួន ៨៨ នាក់ផងដែរ។ គាត់មាន សិទ្ធិទទួលបានការលើក លែងទោសនៅខែនេះ បន្ទាប់ ពីមានការលើកលែងទោស ជាបន្តបន្ទាប់ សម្រាប់អាកប្បកិរិយាល្អនៅក្នុងពេលជាប់ ទោស។កាលបរិច្ឆេទពិត ប្រាកដនៃការដោះលែងគាត់គឺនៅមិនទាន់ច្បាស់លាស់នៅ ឡើយទេ។ព័ត៌មាននៃការដោះ លែងលោក Patek បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសអូស្ត្រាលី ដោយលោក Anthony Albanese នាយករដ្ឋមន្ត្រីបាននិយាយថាការដោះលែងរបស់គាត់នឹងមាន "ផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់គ្រួសារជនរងគ្រោះ"។លោក Patek បានប្រាប់ប្រធានពន្ធនាគារនៅក្នុងវីដេអូនេះថា "កំហុសរបស់ខ្ញុំគឺពាក់ ព័ន្ធនឹងការទម្លាក់គ្រាប់បែកនៅកោះបាលី" ដូចដែលបានរាយការណ៍ដោយ ABC៕IMG_20220829_154712_460

Comments

Related posts