វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ នៅថ្ងៃអង្គារនេះប្រទេសកូរ៉េខាងត្បូងបានស្នើសុំថវិកាចំនួន ៦៣៩ ពាន់ពាន់លានវ៉ុន (៤៧៥,២ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ ២០២៣ ក្នុងកំណើនចំណាយសារពើពន្ធទាបបំផុតក្នុងរយៈពេលប្រាំមួយឆ្នាំ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី៣០ ខែសីហា។
បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាដែលបានស្នើឡើងត្រូវបានអនុម័តនៅ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។វាបានកើនឡើង ៥,២ ភាគរយពីថវិកាឆ្នាំនេះចំនួន ៦០៧,៧ ពាន់ពាន់លានវ៉ុន (៤៥២ ពាន់លានដុល្លារអាមេរិក) ដែលជាការកើនឡើងទាបបំផុតក្នុងរយៈពេលប្រាំមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៧។សំណើឆ្នាំ ២០២៣ តំណាងឱ្យការធ្លាក់ចុះ ៦ ភាគរយធៀបនឹងការចំណាយសារពើពន្ធសរុបក្នុងឆ្នាំនេះចំនួន ៦៧៩,៥ ពាន់ពាន់លាន វ៉ុន (៥០៥,៤ ពាន់លានដុល្លារអាមេរិក)។សំណើ ថវិកា ត្រូវបានគេគ្រោង នឹងដាក់នៅ ថ្ងៃសុក្រនេះ ទៅរដ្ឋសភា ដើម្បី អនុម័ត។រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីខែឧសភា បានប្តេជ្ញាអនុម័តគោលនយោបាយកាត់បន្ថយ បន្ទាប់ពីការចំណាយសារពើ ពន្ធបន្ថែមត្រូវបានរក្សាទុកនៅក្រោមរដ្ឋាភិបាលមុន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩៕
Comments