នាយករដ្ឋមន្ត្រីឥណ្ឌា សំដែង ការសោកស្ដាយ ចំពោះការ បាត់បង់ជីវិតក្នុងគ្រោះទឹក ជំនន់ នៅប៉ាគីស្ថាន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃច័ន្ទបានសំដែងការសោកសៅចំពោះការបាត់បង់ជីវិតរបស់ប្រជាជននៅក្នុងប្រទេសប៉ាគីស្ថានដោយសារទឹកជំនន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua នៅថ្ងៃទី៣០ ខែសីហា។ លោក Modi បាននិយាយថា "មានការសោក ស្ដាយដែលបានឃើញការបំផ្លិចបំផ្លាញដែលបណ្តាលមកពីទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់យើងទៅកាន់ក្រុមគ្រួសារនៃជនរងគ្រោះ អ្នករបួស និងអ្នកទាំងអស់ដែលរងផលប៉ះ ពាល់ដោយគ្រោះធម្មជាតិនេះ ហើយសង្ឃឹមសម្រាប់ការស្តារឡើងវិញនូវភាពប្រក្រតីឡើង វិញនៅដំណាក់កាលដំបូង" ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មនុស្សជិត ១,១០០ នាក់បានស្លាប់ ខណៈដែលមនុស្សជាង ៣៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទឹកជំនន់ដ៏ខ្លាំងក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតនៅក្នុងតំបន់មួយចំនួនធំនៃប្រទេសប៉ាគីស្ថាន៕IMG_20220830_140507_003

Comments

Related posts