ទឹកជំនន់នៅប្រទេសប៉ាគីស្ថានបានធ្វើឱ្យខូចខាតយ៉ាងតិច ១០ពាន់លានដុល្លារ

    វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

             អន្តរជាតិ៖រដ្ឋមន្ត្រីផែនការប៉ាគីស្ថានបាននិយាយកាលពីថ្ងៃចន្ទទី២៩ ខែសីហាថា ការប៉ាន់ប្រមាណ ដំបូងនៃការខូចខាតដោយសារទឹកជំនន់ដ៏សាហាវរបស់ប្រទេសប៉ាគីស្ថានមានចំនួនជាង១០ពាន់លានដុល្លារ អាមេរិក ដោយបន្ថែមថា ពិភពលោកមានកាតព្វកិច្ចជួយប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ដោយទប់ទល់នឹង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បង្កឡើងដោយភ្លៀងមូសុងបានបំផ្លាញផ្លូវថ្នល់ ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពាន និងបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១,០០០ នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងប៉ះពាល់ដល់មនុស្សជាង ៣៣លាននាក់។ លោក Ahsan Iqbal បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា "រហូតមកដល់ពេលនេះ យើងបានបាត់បង់ជីវិតមនុស្ស ១,០០០ នាក់ ហើយមានការខូចខាតដល់ផ្ទះជិតមួយលានខ្នង"។ លោករដ្ឋមន្ត្រីបាននិយាយថា វាអាចចំណាយពេល៥ឆ្នាំ ដើម្បីកសាង និងស្តារប្រទេសជាតិដែលមាន ប្រជាជន ២០០ លាននាក់នេះឡើងវិញ ខណៈដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ប៉ាគីស្ថាននឹងប្រឈមមុខ នឹងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ៕IMG_20220831_115504_331IMG_20220831_115500_986IMG_20220831_115502_324

Comments

Related posts