អ្នកស្រុកនៅភាគខាងត្បូងប្រទេសប៉ាគីស្ថានបានប្រើប្រាស់ថង់ខ្សាច់ដើម្បីការពារផ្ទះរបស់ពួកគេពីការកើនឡើងនៃទឹកជំនន់ 

     វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ អ្នកស្រុកនៅភាគខាងត្បូងប្រទេសប៉ាគីស្ថានបានប្រើប្រាស់ថង់ខ្សាច់ដើម្បីការពារផ្ទះរបស់ពួកគេពីការកើនឡើងនៃទឹកជំនន់ដែលបានជន់លិចផ្លូវហាយវេដ៏សំខាន់មួយកាលពីថ្ងៃពុធ ខណៈដែលជំនួយសកលបានចាប់ផ្តើមមកដល់ជាមួយនឹងអាហារ ថ្នាំពេទ្យ និងតង់ដើម្បីជួយសម្រាលគ្រោះមហន្តរាយជាតិដ៏ធំមួយនេះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា។

   ភ្លៀងធ្លាក់ខ្យល់មូសុងខ្លាំង និងផ្ទាំងទឹកកករលាយបានបង្កឱ្យមានទឹកជំនន់ដែលបានលិចមួយភាគបីនៃប្រទេស និងបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ១,១៩១ នាក់ រួមទាំងកុមារ ៣៩៩ នាក់។ អង្គការសហប្រជាជាតិបានអំពាវនាវរកប្រាក់ចំនួន ១៦០ លានដុល្លារដើម្បីជួយដល់អ្វីដែលខ្លួនហៅថាជា "មហន្តរាយអាកាសធាតុដែលមិនធ្លាប់មានពីមុនមក" ។នៅទីក្រុង Dadu ដែលជាស្រុកនៃខេត្ត Sindh ភាគខាងត្បូង អ្នកស្រុកបានប្រមូលផ្តុំគ្នាដើម្បីបង្កើតទំនប់ទឹកថ្មី និងពង្រឹងទំនប់ដែលមានស្រាប់ដោយប្រើថង់ខ្សាច់នៅជិតផ្លូវហាយវេដ៏សំខាន់មួយដែលត្រូវបានជន់លិចដោយទឹក អ្នកស្រុកបារម្ភថា ស្ថានភាពអាចកាន់តែអាក្រក់ទៅៗ ដោយសារទឹកពីទឹកជំនន់។ការិយាល័យបរទេសបាននិយាយថា ជំនួយសកលបានចាប់ផ្តើមមកដល់ ដោយដឹកតាមយន្តហោះ តង់ អាហារ និងថ្នាំពេទ្យពីប្រទេសចិន ទួរគី និងអេមីរ៉ាត់អារ៉ាប់រួម៕IMG_20220901_140512_853IMG_20220901_140514_399

Comments

Related posts