សត្វត្មាតនៅដែនជម្រក សត្វព្រៃសៀមប៉ាង កំពុងតែផ្ដល់អារម្មណ៍ស្រស់ស្រាយបែបធម្មជាតិដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២

 

MC៖ សត្វត្មាតនៅដែនជម្រក សត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង កំពុងមានសក្តានុពលផ្នែកទេសចរណ៍បែបធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនាកម្សាន្តសត្វព្រៃកម្រ និងសម្រស់ព្រៃព្រឹក្សាដ៏ខៀវ ស្រងាត់ ផ្តល់ភាពស្រស់ ស្រាយ និងបំបាត់អស់ទុក្ខកង្វល់។

   អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ …………

   លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា អាហារដ្ឋានសត្វត្មាតសៀម ប៉ាងក្នុងខេត្តស្ទឹងត្រែង កំពុង តែទទួលបានការចាប់អារម្ម ណ៍ សម្រាប់ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារនៅទីនោះមានចំនួនសត្វត្មាតច្រើនដែលជាសត្វកម្រអាចឱ្យភ្ញៀវទេសចរជាតិ-អន្តជាតិ បានទស្សនាសត្វត្មាត និងផ្តល់ចំណីឱ្យវា ហើយក៏អាចទស្សនាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៅតំបន់នោះទៀតផង។

   លោកបន្ដថា ជាពិសេសនៅថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេស ចរបានធ្វើដំណើរកម្សាន្តនៅខេត្តស្ទឹងត្រែង គឺពួកគាត់បានមកលេងកម្សាន្តនាតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងយ៉ាងច្រើនកុះករ ហើយទីនោះមានកន្លែងស្នាក់នៅ និងមានផ្តល់សេវាកម្មម្ហូបអាហារ ដើម្បីជួយបង្កើតមុខរបរសម្រាប់ប្រជាពលរដ្ឋនៅទីនោះផងដែរ។

សំឡេង៖ «ភ្ញៀវទេសចរដែលទៅលេងបានទស្សនាទិដ្ឋភាពប្លែក ការផ្តល់ចំណីអាហារដល់សត្វត្មាត ព្រោះសត្វត្មាតឥឡូវមានវត្តមាននៅពីរខេត្ត គឺនៅក្នុងស្រុកសៀមប៉ាងស្ថិតខេត្តស្ទឹងត្រែង និងខេត្តព្រះ វិហារ។ ប៉ុន្តែនៅក្នុងខេត្តស្ទឹង ត្រែងក្នុងស្រុកសៀមប៉ាង គឺមានវត្តមានសត្វត្មាតច្រើន ជាងគេ ហើយសត្វនេះបាន ជួយបរិស្ថាន អ្វីដែលយើងនិយាយពីប្រវត្តិរបស់ត្មាតនេះ។ អ៊ីចឹងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលចង់ស្គាល់ ចង់ស្វែងរកការផ្សារភ្ជាប់ទៅនឹងធនធានធម្មជាតិ ផ្សារភ្ជាប់ទៅនឹងប្រភេទសត្វ។ អ៊ីចឹងភ្ញៀវទៅទស្សនានូវសកម្មភាពរបស់សត្វត្មាតដែលកំពុងតែចាប់ចំណី ស៊ីចំណី នៅពេលដែលយើងបានផ្ដល់ឱ្យ ដែលរៀបចំឡើងដោយក្រសួងបរិ ស្ថាន ដែលសហការការគាំទ្រពីអង្គការដៃគូនៅក្នុងតំបន់នោះ»។ 

លោកប្រធានមន្ទីរ បានអំពាវ នាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម អភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្ម ភាពបរបាញ់ ឬការជួញដូរសត្វព្រៃ ព្រោះសត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេង ទៀតជាអាហារ ហើយការពារនិងអភិរក្សសត្វត្មាតបានគង់ វង្ស វាជាការថែរក្សាមរតកធម្ម ជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជានិងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនប្រជាពលរដ្ឋ។

   សូមបញ្ជាក់ថា សត្វត្មាតជាប្រភេទសត្វកម្រនិងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការផុត ពូជ ខណៈចំនួនសត្វត្មាតនៅ តែបន្តមានការធ្លាក់ចុះជារៀង រាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជាមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិ បាល តាមរយៈក្រសួងបរិ ស្ថាន ក្នុងកិច្ចសហការជាមួយអង្គការដៃគូនានាខិតខំប្រឹង ប្រែងការពារនិងអភិរក្សយ៉ាង ណាក៏ដោយ។បច្ចុប្បន្នភាពលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតទូទាំងប្រទេសកាលពីខែមិថុនា ឆ្នាំ២០២១ បានកត់ត្រាវត្តមានសត្វត្មាតចំនួន ៨២ ក្បាលក្នុងនោះមានត្មាត ភ្លើង ១៣ក្បាល ត្មាតផេះ ៤២ក្បាល និងត្មាតត្នោត ២៧ក្បាល៕IMG_20220925_163951_399IMG_20220925_163946_822IMG_20220925_163955_310

Comments

Related posts