វិទ្យុជាតិកម្ពុជា៖ អត្ថបទៈ វ៉ែន សុវុទ្ធី ២៥ ០៩ ២២
MC ប្រជាពលរដ្ឋនៅទូទំាងប្រទេស បានសំដែងនូវក្តីសប្បាយរីករាយក្នុងការធ្វើ បុណ្យទានប្រកបដោយសទ្ធាជ្រះថា ក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារតែគ្រប់វត្តអារាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។
ក្នុងឱកាសបុណ្យកាន់ បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិ ស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចេញទៅធ្វើបុណ្យយ៉ាង ច្រើនកុះករ មិនថាទីក្រុង ឬជនបទដាច់ស្រយាលឡើយ ដោយម្នាក់ៗសុទ្ធតែបង្ហាញពីអារម្មណ៍សប្បាយរីករាយ ជ្រះ ថ្លាក្នុងការធ្វើបុណ្យទានទៅ តាមប្រពៃណីជាតិខ្មែរ។
លោក ជា សុវណ្ណ ប្រជា ពលរដ្ឋរស់នៅស្រុកមុខកំពូល ខេត្តកណ្តាល បានរៀបរាប់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ នេះ រូបគាត់ផ្ទាល់ និងក្រុមគ្រួសារ បានទៅធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា ជួបជុំក្រុមគ្រួសារ កូនចៅយ៉ាងសប្បាយរីករាយ ព្រោះនៅតាមទីវត្តអារាមក៏ឃើញមានគណៈកម្មការវត្ត និងកម្លាំងប៉ុស្តិ៍បានរៀបចំកម្លាំងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងល្អ ។ លោកបានបន្តថា នៅតាមទីវត្តអារាមនានា មិនត្រឹម តែបានរៀបចំអនាម័យ បរិស្ថាន បានស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក៏បានល្អដែរ មិនខ្លាចបាត់ទ្រព្យ សម្បត្តិ ឬរបស់របរមានតម្លៃផ្សេងៗឡើយ។
(សំឡេង)៖«ខ្ញុំមើលឃើញថាមិនថារូបខ្ញុំនិងប្រជាពលរដ្ឋដទៃទេ ឃើញថាសប្បាយ រីករាយក្នុងការធ្វើបុណ្យទានដោយសារវត្តមានការបន្តឹងសណ្តាប់ធ្នាប់ល្អហើយប្រជាជនគាត់មកតាមវេននិងជិតឆ្ងាយគាត់សប្បាយចិត្តគាត់ឃើញមានការរៀបចំសណ្តាប់ធ្នាប់បានល្អមានភាពកក់ក្តៅមិនបារម្ភទេដោយឃើញមានប៉ូលីសនិងប្រជាការពារសម្រួលចរាចរណ៍ឡានម៉ូតូនិងរៀបចំកិបសំបុត្រម៉ូតូដោយរៀបចំមានរបៀបរៀប រយល្អមិនភ័យព្រួយរឿងបាត់ បង់អ្វីទេគាត់មកធ្វើបុណ្យដោយទឹកមុខសប្បាយរីក រាយ»។
ចំណែកលោកស្រី ខាន់ សុណា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏បានសំដែងក្តីរីក រាយដែរ ដោយនិយាយថា ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាមនេះ គឺមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់ជនឆ្លៀត ឱកាសមួយចំនួន ដែលតែងតែលួចបន្លំប្រព្រឹត្តអំពើឆក់លួចនៅក្នុងវត្ត នៅពេលមានប្រពលរដ្ឋច្រើនកុះករ ។
លោក ហាក់ ប៊ុនសូរ ប្រជាការពារនៅក្នុងវត្តសិរីមង្គលបានឱ្យដឹងថា ទីអារាមនេះ មានសុវត្ថិភាពល្អណាស់ ដោយមានកម្លាំងការពារ បានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងគណកម្មការវត្ត បានរៀបចំសណ្តាប់ធ្នាប់ ទៅតាមគោលដៅមួយៗច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋយើងមកធ្វើបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដោយមិនមានការភ័យខ្លាច ។
(សំឡេង)៖ «ខ្ញុំជាប្រជាការពារក្នុងវត្តចុងព្រែកខ្ញុំបានរៀបចំសណ្តាប់ធ្នាប់ដូចជាម៉ូតូនិងរថយន្តជូនប្រជាពលរដ្ឋដែលគាត់មកវត្តឱ្យបានសុខ សប្បាយមិនភ័យខ្លាចបាត់បង់អ្វីឡើយទាំងម៉ូតូទាំងរថយន្តបានធ្វើចរាចរណ៍ឱ្យគាត់ងាយស្រួលក្នុងធ្វើបុណ្យទានដោយសទ្ធាជ្រះថ្លា»។
សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាពេលវេលា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា៕
Comments