ខេត្តក្រចេះ ត្រៀមទាក់ទាញទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូកខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោកសន ចំរៀង

 

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ ត្រៀមរៀបចំខេត្តឲ្យប្រកបដោយសោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីទទួលភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប    នាពេលខាងមុខ ឆ្លើយតបទៅ នឹងការបឡងប្រណាំងទីក្រុងស្អាត។

 

    រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេច ផ្អាកការប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក ថ្នាក់ជាតិ ឆ្នាំ២០២២នេះ ប៉ុន្តែពិធីនេះ ធ្វើទៅបាននៅតាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេស តាមលទ្ធភាព ដែលអាចធ្វើទៅបាន ។ ជាក់ស្តែងខេត្ត ក្រចេះ ព្រឹកថ្ងៃទី ០៣ តុលា ឆ្នាំ ២០២២ នេះ លោក គង់ គឹមនី អភិបាលរងខេត្ត ដឹកនាំប្រជុំត្រៀមរៀបចំតុបតែងកែលម្អសោភ័ណភាពនៅតាមដងផ្លូវទីសាធារណៈ  ដើម្បីមុខមាត់ខេត្ត និងលើកកម្ពស់ផ្នែកសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងបង្ហាញឲ្យភ្ញៀវទេសចរមកចូលទស្សនាខេត្តក្នុងពេលព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខ ។

ក្នុងដំណើរការចុះពិនិត្យនេះ លោក គង់ គឹមនី បានគូស បញ្ជាក់ឲ្យដឹងថា ៖ រដ្ឋបាលខេត្តនិងរៀបចំផ្លាស់ប្តូរនិងដាក់ដំឡើងនូវអំពូលប្រភេទ LED នៅតាមទីតាំងមួយ ចំនួននៅក្នុងខេត្ត ក្នុងនោះទីតាំងដែលមានអំពូលចាស់ត្រូវដូរថ្មី ហើយទីតាំងមិនទាន់មានត្រូវដូរដាក់ឲ្យមានគ្រប់ សព្វ ដើម្បីចូលរួមប្រឡង ប្រណាំងទីក្រុងស្អាត ក្នុងឱកាសបុណ្យប្រពៃណីជាតិ ។ ជាជំហានសូមជំនាញខាងអគ្គិសនី ចុះត្រួតពិនិត្យទីតាំងកំណត់ ដើម្បីកំណត់ចំនួនអំពូលដែលត្រូវផ្លាស់ប្តូរ និងបំពាក់បន្ថែម រដ្ឋបាលក្រុងត្រូវផ្សព្វផ្សាយណែនាំដល់ប្រជា ពលរដ្ឋត្រូវចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះរបស់ខ្លួន និងនៅតាមដងផ្លូវ ហើយមន្ទីរសាធារណការចុះពិនិត្យនិងធ្វើការសម្អាតដើម ឈើដុះតាមដងផ្លូវ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ។

   ក្នុងនោះដែរ លោកអភិបាល រងខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្តទាំង អស់ត្រូវត្រៀមរួចជាស្រេច ក្នុងការរៀបចំតុបតែងលម្អនៅមន្ទីរអង្គភាពសាមីខ្លួន ដើម្បីបង្កលក្ខណៈកាន់តែសប្បាយផង និងដើម្បីបង្ហាញដល់សាធារណជន ឱ្យចូលរួមកាន់តែច្រើនកុះករ ៕IMG_20221003_144549_429IMG_20221003_144539_708IMG_20221003_144552_098IMG_20221003_144545_435IMG_20221003_144539_708IMG_20221003_144541_625

Comments

Related posts