ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុករវៀង

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេតព្រះវិហារ

 

ព្រះវិហារ៖ ឯកឧត្តម អ៊ុក គឹមសាន  ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង បានអញ្ជើញជា អធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុករវៀង ដែលបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ស្ថិតក្នុងភូមិ តាំងត្រក ឃុំរបៀប ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា គណបក្សស្រុក និងឃុំទាំង១២ ទូទាំងស្រុករវៀងជាច្រើនរូប នាថ្ងៃទី២ ខែតុលា ឆ្នាំ ២០២២។

 

នៅក្នុងឱកាសនោះ សមាជិកសមាជិកាដែលបានចូលរួម បានលើកឡើងអំពីសំណូម ពរ និងបញ្ហាប្រឈម ដែលបានកើតឡើងនៅតាមមូលដ្ឋាន ឃុំភូមិ ដែលសមាជិកសមាជិកា បានជួបប្រទះក្នុង ពេលកន្លងមក ជាពិសេសបញ្ហាតម្រូវការដែលប្រជាពលរដ្ឋ លោកចង់បាន។ ក្រោយពីបានស្តាប់នូវ របាយការណ៍ ក៏ដូចជាបញ្ហាប្រឈមរបស់ថ្នាក់ ដឹកនាំឃុំភូមិ រួចមក ឯកឧត្តម អ៊ុក គឹមសាន បានលើកឡើងថា នឹងលើកយកបញ្ហាទាំង អស់នេះ ទៅធ្វើការពិភាក្សា ដើម្បីស្វែងរកយុទ្ធសាស្ត្រក្នុងការចុះទៅជួយ តាមភូមិ ឃុំ ដែលកំពុងមានបញ្ហា។ ឯកឧត្តមក៏បានឱ្យដឹងទៀតថា រឿងនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន តែងតែបានយក ចិត្តទុក្ខដាក់ជាខ្លាំង ដល់ជីវភាពរស់នៅ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ តែដោយសារបងប្អូនគាត់មាន ចំណេះដឹងនៅមានកម្រិត ដែលនាំ ឱ្យចាញ់បោក នូវការឃោសនារបស់គេ អាស្រ័យហេតុនេះ យើងទាំងអស់គ្នា ដែលជាថ្នាក់ ដឹកនាំ ថ្នាក់ស្រុក ឃុំ ភូមិ រួមទាំងសមាជិកទាំងអស់ ត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើការដោះស្រាយ ដោយលើក យកបញ្ហាទាំងអស់ទៅដាក់លើតុ ដើម្បីប្រជុំពិភាក្សា និងដោះស្រាយទៅតាមជាន់ថ្នាក់ ហើយអ្វីដែល យើងដោះស្រាយនៅថ្នាក់មូលដ្ឋាន មិនបានទេត្រូវបញ្ជូនទៅស្រុក ហើយបន្តបញ្ជូនទៅខេត្តបើស្រុកគ្មាន ដំណោះស្រាយហើយបើខេត្តគ្មានដំណោះ ស្រាយ ត្រូវបញ្ជូនទៅថ្នាក់កណ្តាលដើម្បីដោះស្រាយ ដោយមិនត្រូវ ទទួលយកបញ្ហារបស់ប្រជាពលរដ្ឋទៅទុកកប់ចោលនោះទេ។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើក ឡើងអំពីភាពខ្លាំងរបស់ គណបក្សប្រជាជន ដែលមានភាពរឹងមាំទាំងសម្ព័ន្ធអង្គការចាត់តាំង អគារ ទីតាំងធ្វើការ ហើយក៏មានភាពខ្លាំងទាំងធនធានមនុស្ស ប្រកបដោយសមត្ថភាពខ្ពស់ តាំងពីថ្នាក់ដឹកនាំកំពូល ដល់ថ្នាក់មូលដ្ឋាន។ ឯកឧត្តមក៏បានសំដែងនូវការសប្បាយ ចិត្តដែលបានចូលរួមធ្វើការ ជាមួយសមាជិកសមាជិកាបក្សស្រុក រវៀង និងបានសន្យាថា នឹងខិតខំរួមជាមួយ សមាជិក ស្រុក ឃុំ ភូមិឱ្យអស់ពីសមត្ថភាពដើម្បីដោះ ស្រាយនិងបង្កើនការងារដល់ប្រជាពលរដ្ឋតាមរយៈការ ស្វែងរកអ្នកវិនិយោគមកបណ្តាក់ទុន ជាពិសេសក្នុងវិស័យកសិកម្ម ដើម្បីឱ្យបងប្អូនមានការងារ ធ្វើនិងមាន ជីវភាពកាន់តែប្រសើរឡើង៕IMG_20221003_232803_072IMG_20221003_232811_210IMG_20221003_232807_498

Comments

Related posts