ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សប្រជាជនរាជធានីគឺ ដើម្បីពង្រឹងបក្សឱ្យបានរឹងមាំនិងមានប្រសិទ្ធភាពការងារទ្វេដង

វិទ្យុជាតិកម្ពុជា

 

ភ្នំពេញ៖ ឯកឧត្ដម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថា ការ ប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បី

ពង្រឹងបក្សឱ្យបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារទ្វេដង ឆ្ពោះទៅដណ្ដើមជ័យជម្នះឲ្យបាន

នៅពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

   ឯកឧត្ដម ឃួ​ង ស្រេង បានលើកឡើងបែបនេះ កាលពី ល្ងាចថ្ងៃទី០៣ តុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាស

សម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញនិងខណ្ឌ នៅមន្ទីរគណបក្ស​រាជធានីភ្នំពេញ។

  ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូប 

ដោយមន្ត្រីខ្លះត្រូវបានតែងតាំងជាសមាជិក​គណៈកម្មាធិកា​រគណបក្សរាជធានីនិងជាសមាជិក​គណៈ

អចិន្ត្រៃយ៍គណៈកម្មាធិកា​រ គណបក្ស​រាជធានីភ្នំពេញ ។ចំណែកប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរនិងផ្លាស់ប្តូរផងដែរ។

   ឯកឧត្ដមស្នើឱ្យមន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារឱ្យបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះឱ្យបាននៅពេលបោះឆ្នោតនាឆ្នាំ២០២៣ ។ 

 ឯកឧត្ដម បន្តថា អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យ ល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទំនុកចិត្តនិង រស់នៅជាមួយនឹងច្បាប់  ។

  ឯកឧត្ដម ឃួង ស្រេង បានបន្ត ទៀតថា ចំពោះកម្មករ បើពួកគាត់មានបញ្ហា យើងត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាឲ្យពួកគាត់មានទំនុកចិត្តមកលើយើង ។

   ឯកឧត្ដមឃួង ស្រេង ក៏បានស្នើឱ្យប្រធានគណៈកម្មាធិកា​រ គណបក្ស​ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពោលគឺ ប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនឲ្យបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់ ។បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅដើរ លេងកម្សាន្ត ដើម្បីយើងមានគុណសម្បត្តិល្អនៅពេលបោះឆ្នោត ៕IMG_20221003_232940_871IMG_20221003_232948_129IMG_20221003_233000_523

 

Comments

Related posts