សហរដ្ឋអាមេរិកថ្កោលទោស "ឧក្រិដ្ឋកម្មសង្គ្រាម" បន្ទាប់ពីការវាយប្រហារដោយយន្ត ហោះគ្មានមនុស្សបើករបស់រុស្ស៊ី នៅទីក្រុងគៀវ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែនដោយយន្តហោះគ្មានមនុស្សបើកដោយបានសម្លាប់មនុស្សនៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងគៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា។ លោក Volodymyr Zelenskiy ប្រធានាធិបតី អ៊ុយក្រែនក្នុង សុន្ទរកថា វីដេអូ កាលពីល្ងាច ថ្ងៃចន្ទ របស់លោកថា មាន ការវាយប្រហារបន្ថែមទៀត។ ឥឡូវនេះ មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ ទីភ្នាក់ងារព័ត៌មាន Interfax Ukraine បាននិយាយថា អ្នកប្រើប្រាស់ Telegram បានរាយការណ៍ពីការបំផ្ទុះនៅក្នុងទីប្រជុំជន Fastiv នៅខាងក្រៅទីក្រុង Kyiv ក៏ដូចជានៅកំពង់ផែភាគខាងត្បូងនៃ Odesa ។ ទាហានអ៊ុយក្រែន បានបាញ់ទៅលើអាកាសដោយព្យាយាមបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការបំផ្ទុះ បានកក្រើក រដ្ឋធានី Kyiv កាលពីព្រឹកថ្ងៃ ចន្ទ។ អ្នកស្រី Karine Jean-Pierre លេខាធិការសារព័ត៌មានរបស់លោក Joe Biden បានប្រាប់អ្នកយកព័ត៌ មានថា សេតវិមាននឹងលើក ឡើងពីកញ្ចប់ជំនួយយោធាថ្មីតម្លៃ ៧២៥ លានដុល្លារដែលបានប្រកាសសម្រាប់អ៊ុយ 

ក្រែនកាលពីថ្ងៃសុក្រមុន។ លោកស្រីបានបន្តថា យើងនឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែនដរាបណាគេកំពុងត្រូវការពួកយើង៕IMG_20221018_151213_095IMG_20221018_151216_631

Comments

Related posts