វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ យោងតាមការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) កាលពីថ្ងៃពុធបានឱ្យដឹងថា ការនាំចេញអាហាររបស់ប្រទេសប៉ាគីស្ថាននៅក្នុងត្រីមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២២-២០២៣ បច្ចុប្បន្នបានកើនឡើង ៥,៧០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២០ ខែតុលា។ យោងតាមទិន្នន័យរបស់ PBS បានឱ្យដឹងថា ការនាំចេញទំនិញម្ហូបអាហារផ្សេងៗត្រូវបានកត់ត្រាចំនួន ១,០៧៧,៨៣ លានដុល្លារអាមេរិកក្នុងអំឡុងខែកក្កដាដល់ខែកញ្ញានៃឆ្នាំសារពើពន្ធដែលកំពុងដំណើរការធៀបនឹងការនាំចេញចំនួន ១,០១៩,៦៨នលានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធមុននេះ។ ទន្ទឹមនឹងនេះដែរ លើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំការនាំចេញទំនិញស្បៀងអាហារពីប្រទេសនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចំនួន ១,២៦ ភាគរយ ហើយត្រូវបានកត់ត្រាត្រឹម ៣៥៤,៨២ លានដុល្លារក្នុងខែកញ្ញា ឆ្នាំ ២០២២ ធៀបនឹងការនាំចេញចំនួន ៣៥៩,៣៣ លានដុល្លារក្នុងខែកញ្ញា ឆ្នាំ ២០២១។ លើមូលដ្ឋានប្រចាំខែ ការនាំចេញទំនិញម្ហូបអាហារបានថយចុះចំនួន ៣,៣១ ភាគរយក្នុងខែកញ្ញា ឆ្នាំ ២០២២ ធៀបនឹងការនាំចេញចំនួន ៣៦៦,៩៥ លាននៅក្នុងខែសីហា ឆ្នាំ ២០២២។ ទិន្នន័យរបស់ PBS បានបង្ហាញថា ទំនិញម្ហូបអាហារដែលរួមចំណែកដល់កំណើនពាណិជ្ជកម្មជាវិជ្ជមានរួមមាន បន្លែ ត្រី និងសាច់៕
Comments