វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២,២២៧ នាក់ ដែលធ្វើឱ្យចំនួនសរុបកើនឡើងរហូតដល់ទៅ ៣,៩៨៩,៥៥៦ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua។ នាយកដ្ឋានសុខាភិបាល (DOH) បាននិយាយថាចំនួនដែលកំពុងសម្រាកព្យាបាលបានកើនឡើងដល់ ២៣,៧២១ ខណៈដែលអ្នកជំងឺ ៤៤ នាក់ទៀតបានស្លាប់ដោយសារជំងឺនេះ ដែលជំរុញឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសមួយនេះកើនឡើងដល់ ៦៣,៦៦៩ នាក់។ Metro Manila ជាតំបន់រដ្ឋធានីដែលមានប្រជាជនជាង ១៣ លាននាក់រស់នៅ បានរកឃើញអ្នកឆ្លងថ្មីចំនួន ៧៣៥ ករណី។ ប្រទេសដែលមានប្រជាជនប្រហែល ១១០ លាននាក់នេះ បានចាក់វ៉ាក់សាំងពេញលេញជាង ៧៣,៤ លាននាក់៕
Comments