ប្រទេសសិង្ហបុរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៨,១៧៦ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៨,១៧៦ នាក់ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនឡើងរហូតដល់ទៅចំនួន ២,០៤៦,១២៣ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua។ តាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាលសិង្ហបូរីបានឱ្យដឹងថា ក្នុងចំណោមករណីថ្មី៨,១៧៦ នាក់ មាន៨៣៧ នាក់ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ៧,៣៣៩ នាក់ទៀតរកឃើញ តាមរយៈការធ្វើតេស្តរហ័ស (ARTs)។ ក្នុងចំណោមករណី PCR ចំនួន ៨០៥ នាក់គឺជាករណីឆ្លងក្នុងស្រុក និង ៣២ ករណីទៀតជាការនាំចូល។ ក្នុងចំណោមករណីដែលរកឃើញតាមរយៈការធ្វើតេស្តរហ័ស ART ដែលមានរោគសញ្ញាស្រាល មានអ្នកឆ្លងក្នុងស្រុកចំនួន ៧,០៦០ នាក់និងករណីនាំចូល ២៧៩ នាក់។ ឯអ្នកស្លាប់ថ្មីចំនួន ៧ នាក់ត្រូវបានរាយការណ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅចំនួន ១,៦៥៩ នាក់៕IMG_20221021_105227_815

Comments

Related posts