គុណភាពខ្យល់នៅរដ្ឋធានីដេល្លីរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះទៅជាប្រភេទ "កខ្វក់"

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ គុណភាពខ្យល់នៅរដ្ឋធានីដេល្លីរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះទៅជាប្រភេទ "កខ្វក់" ដែលបានកត់ត្រាទុកមុននេះ ភាគច្រើនដោយសារតែការផ្ទុះកាំជ្រួច ដែលបណ្ដាលមកពីមនុស្ស ប្រារព្ធពិធីបុណ្យ Diwali។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua។ យោងតាមទិន្នន័យពីប្រព័ន្ធគុណភាពខ្យល់ និងស្រាវជ្រាវអាកាសធាតុ (SAFAR) កាលពីថ្ងៃអង្គារឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់សរុប (AQI) លើទីក្រុងដេល្លីក្នុងលក្ខខណ្ឌនៃ PM2.5 ឈរនៅកម្រិត ៣៥៣ ដែលស្ថិតក្នុងប្រភេទ "កខ្វក់ខ្លាំង"។ សន្ទស្សន៍គុណភាពខ្យល់សរុបហៅកាត់ថា AQI ចន្លោះពី ០ ដល់ ៥០ ត្រូវបានគេចាត់ទុកថា "ល្អ" ៥១ ដល់ ១០០ "ពេញចិត្ត", ១០១ ដល់ ២០០ "មធ្យម", ២០១ ដល់ ៣០០ "អាក្រក់", ៣០១ ដល់ 400 "អាក្រក់ខ្លាំង" និង ៤០១ ដល់ ៥០០ មានស្ថានភាព "ធ្ងន់ធ្ងរ" ។ ទោះបីជាមានការហាមប្រាមដោយតុលាការកំពូលនៃប្រទេសឥណ្ឌាក៏ដោយ ក៏ការផ្ទុះកាំជ្រួចដែលមាន ជាតិឌីស៊ីបែលខ្ពស់ និងផ្សែងបានបន្តរហូតដល់យប់រំលងអធ្រាត្រ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ។ កម្រិត​បំពុល​អាកាស​ជាធម្មតា​កើនឡើង​ក្នុង​ទីក្រុង​ដេល្លី​ក្នុង​អំឡុង​ខែរងា។ សកម្មភាពសាងសង់ និងការរុះរើ ការដុតកម្ទេចចោលដោយកសិករ និងការបំភាយពីចរាចរ គឺជាហេតុផលមួយក្នុងចំណោមហេតុផល ដែលត្រូវបានលើកឡើងសម្រាប់ការបំពុលបរិយាកាសនៅទីក្រុងដេលី៕IMG_20221026_105632_152

Comments

Related posts