កូរ៉េខាងត្បូង បានរាយការណ៍ពីករណី កូវីដ-១៩ ថ្មី ចំនួន ៣៤,៩៨៧ នាក់ 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ អាជ្ញាធរសុខាភិ បាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៤,៩៨៧ នាក់គិតត្រឹមថ្ងៃពុធ ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ទៅ ២៥,៤៣១,១០៥ នាក់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២៧ ខែតុលា។ ក្នុងចំណោមករណី ថ្មីនេះ មាន ៥៥ ករណី ជាការនាំចូល ដែលធ្វើឱ្យចំនួន សរុប កើនដល់ ៦៩,៤៨២ នាក់។ សម្រាប់សប្តាហ៍មុន ចំនួនករណីឆ្លងក្នុងស្រុកជា មធ្យមប្រចាំថ្ងៃគឺ ៣០,១៨៧ នាក់។ ចំនួនអ្នកឆ្លង ដែល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ មាន ចំនួន ២៤២ នាក់។ ការស្លាប់ចំនួន ២៦ នាក់ទៀតត្រូវបានបញ្ជាក់ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបចំនួន ២៩,០៦៩ នាក់។ អត្រាមរណភាពសរុបគឺ ០,១១ ភាគរយ៕IMG_20221027_144849_983

Comments

Related posts