ប្រទេសឡាវមានសក្តានុពលខ្លាំងក្នុងការឆ្ពោះទៅរកប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើយោងតាមរបាយការណ៍វាយតម្លៃដែលចេញផ្សាយនៅលើគេហទំព័ររបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានឱ្យដឹងថា ឡាវមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការសម្រេចបាននូវសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រនៅតាមជនបទ និងមានសក្តានុពលខ្លាំងក្នុងការឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការវាយតម្លៃនេះត្រូវបានអនុវត្តតាមរយៈទម្រង់ប្រព័ន្ធអាហាររបស់ប្រទេសឡាវ បន្ទាប់ពីការវាយតម្លៃប្រព័ន្ធស្បៀងអាហារដែលបានធ្វើឡើងក្នុងឆ្នាំ ២០២១ ដែលជាផ្នែកមួយនៃការគាំទ្រដែលផ្តល់ដល់រដ្ឋាភិបាលឡាវដោយសហភាពអឺរ៉ុប (EU) FAO និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (CIRAD) និងសម្របសម្រួលដោយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់។ លោក Sypaphay Xaisongkhamលេខាធិការអចិន្ត្រៃ យ៍ នៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបាននិយាយថា "រដ្ឋាភិបាលឡាវបាននិងកំពុងព្យាយាមធ្វើឱ្យមានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែលប្រទេសរបស់យើងកំពុងប្រឈមមុខ។ កាល​ពី​ថ្ងៃ​ពុធ មានកិច្ចពិភាក្សា​អំពី​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​និរន្តរភាព និង​រួម​បញ្ចូល​គ្នា​នៃ​ប្រព័ន្ធ​ស្បៀង​អាហារ​ក្នុង​ប្រទេស​ឡាវ៕IMG_20221028_103632_650-1

Comments

Related posts