ស្រីលង្កា​នឹង​ចាប់​ផ្តើម​ជើង​ហោះ​ហើរ​​ជាមួយ​ហូឡង់ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ រដ្ឋាភិបាលស្រីលង្កាបាន និយាយកាលពីថ្ងៃព្រហស្បតិ៍ថាគណៈរដ្ឋមន្ត្រីបានអនុម័តកិច្ចព្រមព្រៀងអាកាសចរណ៍ជាមួយប្រទេសហូឡង់ស្តីពីការផ្តួចផ្តើមជើងហោះហើររវាងប្រទេសទាំងពីរក្នុងគោលបំណងជំរុញទេសចរណ៍។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Nimal Siripala de Silva រដ្ឋមន្ត្រីក្រសួងកំពង់ផែ ដឹកជញ្ជូន និងអាកាសចរណ៍បានធ្វើសំណើកាលពីដើមសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាកាសចរណ៍ទ្វេភាគីជាមួយរដ្ឋាភិបាលនៃប្រទេសហូឡង់ ហើយគណៈរដ្ឋមន្ត្រីក៏បានយល់ព្រម។ លោករដ្ឋមន្ត្រីបាននិយាយនៅក្នុងសំណើរបស់លោកថា កិច្ចព្រមព្រៀងនេះនឹងជួយសម្រួលដល់ប្រទេសស្រីលង្កា និងហូឡង់ក្នុងការចាប់ផ្តើមការហោះហើរ ហើយនឹងជាការជំរុញទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ប្រទេសហូឡង់នៅតែជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍របស់ប្រទេសស្រីលង្កា៕IMG_20221028_103812_585

Comments

Related posts