វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានថ្កោល ទោសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ចំពោះការខ្ជះខ្ជាយពេលវេលារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ និងផ្សព្វផ្សាយការឃុបឃិតដោយលើកឡើងម្តងទៀតនូវការចោទប្រកាន់របស់ខ្លួនថា សហរដ្ឋអាមេរិកមាន "កម្មវិធីជីវសាស្ត្រយោធា" នៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា។
លោក Barbara Woodward ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេសបានសួរទៅកាន់ក្រុមប្រឹក្សានេះថា "តើ យើង ត្រូវ ស៊ូទ្រាំ នឹង រឿង មិន សម ហេតុ ផល ប៉ុន្មាន ទៀត?" កន្លងមករុស្ស៊ីបានលើកឡើងយ៉ាងហោចណាស់ពីរដងនៅក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាកម្មវិធីអាវុធជីវសាស្ត្រនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិក និងអ៊ុយក្រែនបាននិយាយថា ពួកគេមិនមានកម្មវិធីអាវុធជីវសាស្ត្រទេ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានពណ៌នាការចោទប្រកាន់របស់រុស្ស៊ីថាជា "ការប្រឌិតសុទ្ធសាធដែលបានកើតឡើងដោយគ្មានភស្តុតាង"។ មន្ត្រីរបស់អង្គការសហប្រជាជាតិបាននិយាយជាយូរមកហើយថា ពួកគេមិនបានដឹងអំពីកម្មវិធីអាវុធជីវសាស្រ្តណា មួយនៅក្នុងអ៊ុយក្រែនទេ៕
Comments