វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ បើតាមអ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការសោកស្ដាយជាខ្លាំងចំពោះព័ត៌មានសោកនាដកម្ម នៃការដួល រលំបាក់ស្ពាន Morbi នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សជាង ១៣០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន Xinhua នៅថ្ងៃទី០១ ខែវិច្ឆិកា។ លោក Stephane Dujarric អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres "សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ ក៏ដូចជាប្រជាជន និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ហើយសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ"។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាបានរាយការណ៍ថា ស្ពានថ្មើរជើងសម័យអង់គ្លេសបានបាក់កាលពីល្ងាចថ្ងៃអាទិត្យ ក្នុងទីក្រុង Morbi ចម្ងាយប្រហែល ២៤១ គីឡូម៉ែត្រភាគខាងលិចទីក្រុង Gandhinagar រដ្ឋធានី Gujarat ៕
Comments