លនវិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ប៉ូលិសបាននិយាយថា មនុស្សប្រាំបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងការ បាក់ស្ពានថ្មើរជើងនៅភាគខាងលិចប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៧ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែវិច្ឆិកា។ ស្ពានដែលបានបើកឡើងវិញប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីជួសជុលរួច បានបាក់កាលពីល្ងាចថ្ងៃអាទិត្យ ដោយមនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទន្លេ ឬតោងជាប់នឹងបំណែកបាក់បែក ខណៈពេលដែល ស្រែកឱ្យគេជួយ។ លោក Ashok Kumar Yadav ជាមន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អ្នកទាំងប្រាំបួនដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនដែលថែទាំស្ពាននៅ Morbi កំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដែលមិនពាក់ព័ន្ធនឹងឃាតកម្ម។ លោក P Dekavadiya ប៉ូលិសក្នុងតំបន់បាននិយាយថា គិតត្រឹមរសៀលថ្ងៃច័ន្ទ ចំនួនអ្នកស្លាប់ដោយបាក់ស្ពាននៅក្នុងរដ្ឋកំណើត របស់លោក Narendra Modi នាយករដ្ឋមន្ត្រីគឺរដ្ឋ Gujarat បានកើនឡើងដល់ ១៣៧នាក់ហើយ ក្នុងនោះមានកុមារប្រហែល ៥០ នាក់ផង។ លោក Kalyanji Kundariya សមាជិកសភាម្នាក់បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយថាគាត់បានបាត់បង់សមាជិកគ្រួសារចំនួន ១២ នាក់នៅក្នុងឧបទ្ទវហេតុនេះ ក្នុងនោះមានកុមារ ៥ នាក់ផងដែរ៕
Comments