ចំនួនអ្នកស្លាប់នៅលើស្ពានឥណ្ឌាកើនឡើងដល់១៣៥ នាក់ ខណៈប្រតិបត្តិការស្វែងរក ឈានចូលដល់ថ្ងៃទី ៣

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ ចំនួនអ្នកស្លាប់ដោយសារការបាក់ស្ពានថ្មើរជើងឥណ្ឌាបានកើនឡើងដល់១៣៥ នាក់ ជាមួយនឹងប្រតិបត្តិការស្វែងរកឈានចូលដល់ថ្ងៃទី ៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែតុលា។ ស្ពានតាំងពីសម័យអាណានិគមដែលឆ្លងកាត់ទន្លេ Machchhu ក្នុងទីក្រុង Morbi ត្រូវបានប្រមូលផ្តុំ ទៅដោយអ្នកទស្សនាជាច្រើននៅក្នុងទីក្រុង ដើម្បីប្រារព្ធពិធីបុណ្យ Deepavali និង Chhath Puja នៅពេលដែលវាបានបាក់កាលពីល្ងាចថ្ងៃអាទិត្យ។ អាជ្ញាធរបាននិយាយថា ពួកគេជឿថាមានមនុស្សប្រហែល ២០០ នាក់នៅលើស្ពាននៅពេលដែលវាបាក់។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅ Morbi បានប្រាប់រ៉យទ័រថា "មនុស្សម្នាក់ដែលបានរងរបួសនៅក្នុងឧប្បត្តិហេតុ ហើយបានចូលមន្ទីរពេទ្យបានបាត់បង់ជីវិត ដោយសារ របួសរបស់គាត់ ដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៥ នាក់"។ អ្នកស្រុកនៅកន្លែងកើតហេតុនៃស្ពានដែលបាក់កាលពីថ្ងៃអង្គារបានប្រាប់រ៉យទ័រថា ទោះជាយ៉ាងណាក៏ដោយ ពួកគេជឿថាមនុស្សជាង ២០០ នាក់ នៅលើស្ពាន ហើយភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចកើនឡើង បន្ថែមទៀត។ កងទ័ពឥណ្ឌា កងទ័ពជើងទឹក និងក្រុមឆ្លើយតបគ្រោះមហន្តរាយជាតិ បានបន្តប្រតិបត្តិការ ស្វែងរក ខណៈដែលអ្នកស្រុកបានប្រមូលផ្តុំគ្នានៅច្រាំងទន្លេ។ ស្ពាននេះមានប្រវែង ២៣៣ ម៉ែត្រនិងទទឹង ១,២៥ ម៉ែត្រត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ ១៨៧៧ ហើយត្រូវបានបិទអស់រយៈពេលប្រាំមួយខែ សម្រាប់ការជួសជុលរហូតដល់សប្តាហ៍មុន។ នៅថ្ងៃពុធនេះ រដ្ឋ Gujarat ភាគខាងលិច ក្នុងទីក្រុង Morbi ត្រូវប្រារព្ធពិធីកាន់ទុក្ខ៕IMG_20221102_124216_696

Comments

Related posts