វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ កាលពីថ្ងៃទី ១ ខែវិច្ឆិកា មនុស្សម្នាជាច្រើនបានដាក់ផ្កានៅអាសនៈកាន់ទុក្ខដែលរៀបចំនៅ Seoul Plaza ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែវិច្ឆិកា។ ចំនួនមនុស្សយ៉ាងហោចណាស់ ១៥៦ នាក់បានស្លាប់ និង ១៥១ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុដែលបានកើតឡើងនៅយប់ថ្ងៃសៅរ៍នៅសង្កាត់ Itaewon នៃរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ក្នុងអំឡុងពេលនៃការជួបជុំក្នុងពិធីបុណ្យ Halloween។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិមួយសប្តាហ៍ជុំវិញសោកនាដកម្មនេះរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា៕
Comments