កុមារចំនួន ៤៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយ សារការពុលអាហារនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ បើយោងតាមអង្គការជួយសង្គ្រោះក្នុងស្រុកបានឱ្យដឹងថា កាលពីថ្ងៃពុធយ៉ាងហោចណាស់ កុមារចំនួន ៤៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីនេះ ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដោយសារសង្ស័យថាពុលអាហារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី០៣ ខែវិច្ឆិកា។ 

 លោក Nyunt Soe បុគ្គលិកសង្គ្រោះមកពីអង្គការសង្គ្រោះ Shwe Yaung Twe Latt បានប្រាប់ស៊ីនហួថា "កុមារមានរោគសញ្ញាដូចជាគ្រុនក្តៅ ចង្អោរ រាគ និងក្អួត"។ លោក​បាន​បន្ត​ថា អ្នក​ដែល​រង​គ្រោះ​រួម​មាន​កុមារ ១៧ នាក់​មក​ពី​សាលា​បឋម​សិក្សា​មួយ​នៅ​ក្រុង​ថាក់តា ក្នុង​ក្រុង​យ៉ាំង ហ្គោន។ កុមារមួយចំនួនបាននិយាយថា ពួកគេមានរោគសញ្ញាបន្ទាប់ពីបានបរិភោគចៀនប្រហិតរួច ហើយពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយរថយន្តសង្គ្រោះបន្ទាន់។ Ba Ba Gyi មន្ត្រីសង្គ្រោះម្នាក់ទៀតបាននិយាយថា កុមារដែលរងផលប៉ះពាល់ភាគច្រើនបានប្រែជាល្អឡើងវិញនៅពេលល្ងាច ប៉ុន្តែ ៦ នាក់ទៀតនៅតែស្ថិតក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យកុមារ Yankin ៕IMG_20221103_185949_882

Comments

Related posts