ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានកើនឡើងដល់ ១,៧៣៩ នាក់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងមូសុងរដូវនេះ និងទឹកជំនន់ចាប់តាំងពីពាក់កណ្តាលខែមិថុនា បានកើនឡើងដល់ ១,៧៣៩ នាក់ រួមជាមួយអ្នករងរបួសចំនួន ១២,៨៦៧ នាក់នៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ NDMA កាលពីយប់ថ្ងៃពុធ កុមារចំនួន ៦៤៧ នាក់ និងស្ត្រី ៣៥៣ នាក់ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតនៅក្នុងភ្លៀងធ្លាក់ ឬឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់នៅក្នុងប្រទេសនេះរហូតមកដល់ពេលនេះ។ ខេត្ត Sindh ភាគខាងត្បូងគឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដែលមានមនុស្ស ៧៩៩ នាក់ត្រូវបានស្លាប់ បន្ទាប់មកគឺខេត្ត Balochistan ភាគនិរតីដែលមានអ្នកស្លាប់ចំនួន ៣៣៦ នាក់ ខណៈដែលខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ និងខេត្ត Punjab ភាគខាងកើតបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣០៩ នាក់ និង ២២៣ នាក់បានស្លាប់។ របាយការណ៍បាននិយាយថា លើសពីនេះទៀតផ្ទះចំនួន ២,២៨៨,៤៨១ ត្រូវបានបំផ្លាញ ខណៈដែលសត្វពាហនៈប្រមាណ ១,១៦៤,២៧០ ក្បាលបានងាប់ដោយសារភ្លៀងនៅទូទាំងប្រទេស។ គេបានបន្ថែមថា មនុស្សជាង ៣៣ លាននាក់ និងស្រុកចំនួន ៨៥ នៅទូទាំងប្រទេសប៉ាគីស្ថានបានរងផលប៉ះពាល់ដោយទឹកជំនន់៕IMG_20221104_141446_173

Comments

Related posts