អាជ្ញាធរខេត្តក្រចេះដោះ ស្រាយសំណូមពររបស់ប្រជាពលរដ្ឋចំនួន១៥ចំណុចហើយនៅសល់៤ទៀតកំពុងពិនិត្យពិភាក្សាដោះស្រាយបន្ត 

វិទ្យុជាតិកម្ពុជា៖ លោកសន ចំរឿងមន្ទីរព័ត៌មានខេត្តក្រចេះ

 

ក្រចេះ៖ ក្រុមប្រឹក្សាខេត្ត ក្រចេះ សម្រាប់អាណត្តិទី៣ ឆ្នាំទី៤ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុម ប្រឹក្សាខេត្តបានបន្តផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ បានជ្រាបអំពីសកម្មភាពកសាងនិងអភិវឌ្ឍន៍របស់ខេត្ត ក៏ដូចជាមូលដ្ឋាន ដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្តសម្រេចបាន និងអ្វីដែលនៅសេសសល់ហើយបាននិងកំពុងបន្តធ្វើបន្ថែមនៅអាណត្តិក្រោយបន្ទាប់ទៀត និងឆ្លៀតឱកាសស្វែងយល់ពីបញ្ហាប្រឈម និងបានផ្តល់ឱកាសឲ្យបងប្អូនបានបញ្ចេញមតិយោបល់ និងការសំណូមពរបន្ថែមទៀត លើការងារដែលខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការងារបម្រើសេវាសាធារណៈ និងកិច្ចការអភិវឌ្ឍន៍នៅក្នុងសហគមន៍ជាដើម ។ 

   វេទិកានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២២ មានការចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្ត រួមនឹងប្រជាពលរដ្ឋឃុំឃ្សឹម ស្រុកស្នួលជាច្រើនផងដែរ ។

   អង្គវេទិកាទទួលបានបញ្ហាក៏ដូចជាការសំណូមពរពីបងប្អូនប្រជាពលរដ្ឋចំនួន ១៩ ចំណុច និងបានដោះ ស្រាយជូនភ្លាមៗពីមន្រ្តីជំនាញពាក់ព័ន្ធបានចំនួន ១៥ ចំនុច នៅសល់ ៤ បាននិងកំពុងពិនិត្យពិភាក្សាដោះ ស្រាយបន្ត ។ 

ពាក់ព័ន្ធទៅនឹងបញ្ហា និងការសំណូមពរខាងលើ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គវេទិកាបានមានប្រសាសន៍ផ្តោតជំរុញទៅលើបញ្ហាចោរកម្ម លួច ឆក់ ៖ ដែលនេះជាកាតព្វកិច្ចរបស់មន្ត្រីមាន សមត្ថកិច្ចនៅមូលដ្ឋាន ដែលមានមេប៉ុស្ត៍-មេភូមិ-មេឃុំ និងស្មៀន រួមនឹងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ក្នុងការសហការគ្នាដើម្បីទប់ស្កាត់ និងចាប់បង្រ្កាបនូវរាល់អំពើលួចឆក់មានក្នុងភូមិរបស់យើង ដើម្បីចាប់អ្នកប្រព្រឹត្តមកចាត់ការទៅតាមនីតិវិធីច្បាប់ និងដើម្បីបង្ហាញជាគម្រូដល់មូលដ្ឋានដទៃ ឲ្យស្រប តាមគោលនយោបាយភូមិឃុំសង្កាត់មានសុខសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលមាន៧ចំណុចធំៗ ហើយមន្រ្តីជំនាញពាក់ព័ន្ធត្រូវស្វែងយល់គ្រប់បញ្ហានិងករណី និងត្រូវចុះទៅពិនិត្យជាក់ស្តែង ឆ្លើយ តបទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗឲ្យបានទាន់ ពេលវេលា ដើម្បីធ្វើឲ្យពួកគាត់កាន់មានជំនឿជឿជាក់មកលើអាជ្ញាធរយើង ។ ហើយមេឃុំត្រូវចុះពិនិត្យសិក្សាជាក់ស្តែងនូវសមិទ្ធផលដែលបានធ្វើហើយនឹងមិនទាន់បានធ្វើ ដើម្បីរៀបចំផែនការធ្វើបន្ត ឬដាក់បញ្ចូលផែនការនោះទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ឃុំជាអាទិភាព ។ ក្នុងនោះដែរលោក គង់ គឹមនី ក៏បានស្នើសុំបន្ថែមឲ្យសមត្ថកិច្ច ត្រូវពង្រឹងតួនាទីភារកិច្ច ក្នុងការចុះយាម ល្បាតប្រចាំ និងចាត់វិធានការចាប់បង្រ្កាបទប់ស្កាត់ និងពង្រឹងពង្រីកនូវកម្លាំងប្រជាការពារបន្ថែម លោកអភិបាល រងខេត្ត ក៏បានឧបត្ថម្ភនូវអាយកូមសម្រាប់ទាក់ទង និងឯកសណ្ឋានបន្ថែមសម្រាប់បំពេញការងារ រួមនឹងថវិកាឧបត្ថម្ភសម្រាប់ការងារសហគមន៍ផងដែរ ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គប្រជុំបានបន្តថា ៖ កម្ពុជាត្រូវបានពិភពលោកកោតសរសើវាយតម្លៃខ្ពស់ថាជាប្រទេសកំពុងឈានទៅរកការកសាង និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានទាញយកប្រទេសក៏ដូចជាប្រជាជនពីរណ្តៅសង្រ្គាមមកជាប្រទេសអភិវឌ្ឍន៍ ទាំងនេះទទួលបានពីការដឹកនាំត្រឹមត្រូវធ្វើឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ដូច្នេះប្រទេស ជាតិមានសុខសន្តិភាពហើយ សូមបន្តរួមគ្នាថែរក្សានិងការពារសន្តិភាពនេះឲ្យស្ថិត ស្ថេរគង់វង្សទៅមុខ និងបានស្នើសុំដល់បងប្អូនឲ្យចូលរួមទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ឲ្យបានគ្រប់ដូសនីមួយៗដែលរាជរដ្ឋាភិ បាលបានផ្តល់ជូន និងសូមទៅចុះឈ្មោះ និងពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យ បានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងសុខសន្តិភាព ៕IMG_20221128_172723_089IMG_20221128_172733_117IMG_20221128_172735_674IMG_20221128_172739_053

Comments

Related posts