អាជ្ញាធរស្រុកសេសានយកឃុំស្រែគរធ្វើជាឃុំគំរូទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត

វិទ្យុជាតិកម្ពុជា៖ លោកគឹម ហឿន 

 

ស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសានលើកទឹកចិត្តប្រជាពលរដ្ឋរស់នៅឃុំស្រែគរថ្មីឱ្យរួមគ្នាជាមួយអាជ្ញាធរឃុំសម្អាតបរិស្ថានក្នុងភូមិ និងនាំគ្នាដាំដើមផ្កាតាមមុខផ្ទះ ឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើជាឃុំគំរូមួយ មានក្លិនក្រអូបហើយអាចទាក់ទាញភ្ញៀវទេសចរមកលេងផង ក្នុងពេលដែលរាជរដ្ឋាភិបាលបានផ្តល់ថវិកាឱ្យសាងសង់ផ្លូវបេតុង ក្នុងភូមិនេះ។       

        ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង កាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២២ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖នៅពេលមូលដ្ឋានមានសោភ័ណភាព ប្រជាពលរដ្ឋរស់នៅ ក៏ទទួលបានភាពសុខសប្បាយ មានសុខុមាលភាពល្អ ព្រោះមានហេដ្ឋារចនាសម្ព័ន្ធល្អ ជីវភាពរស់នៅប្រែមុខមាត់ថ្មីទៅតាមនោះដែរ ។

    លោកបន្តថា៖ ជាមួយគ្នានេះអាជ្ញាធរឃុំក៏ត្រូវគិតពីទីតាំងអាទិភាពធ្វើអ្វីមួយឱ្យប្រាកដប្រជា ដើម្បីលើកសោភ័ណភាពភូមិឃុំ និងទាក់ទាញភ្ញៀវទេសចរបានមកលេងកម្សាន្ត ។ ដូច្នេះ ពេលរៀបចំធ្វើការអភិវឌ្ឍមូលដ្ឋាន ត្រូវគិតពីអាទិភាពកន្លែងណាដែលពាក់ព័ន្ធ ចាំ បាច់សំខាន់ ហើយបន្ទាន់ ។

លោក សាយញ៉ុត តំណាងឱ្យប្រជាពលរដ្ឋរស់នៅឃុំស្រែគរ បានគាំទ្រចំពោះការគិតគូរមកដល់ចំណុចនេះ ហើយពិនិត្យឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋមានជីវភាពសមរម្យ។ ហើយកាលពីថ្ងៃទី២៥ខែវិច្ឆកាកន្លងមកនេះអាជ្ញាធរឃុំ ក៏បានពិគ្រោះ ជាមួយផ្នែកអង្គការដៃគូរៀបចំគម្រោងសាងសង់ប្រព័ន្ធទឹកស្អាតដែលបង្ហាញឱ្យឃើញពីការអភិវឌ្ឍថ្មីមួយបន្ថែមទៀតនៅក្នុងឃុំ។ ប្រជាពលរដ្ឋនឹងគោរពតាមការណែនាំរបស់អាជ្ញាធរក្នុងពេលដែលមើល ឃើញការយកចិត្តទុកដាក់ធ្វើឱ្យប្រជាពលរដ្ឋពេញចិត្ត។  

        សូមបញ្ជាក់ថា៖ ឃុំស្រែគរថ្មីមានប្រជាពលរដ្ឋរស់នៅចំនូន៩៥៥គ្រួសារប្រជាពលរដ្ឋសរុប ៣.១៩៦ នាក់ ដែលជាឃុំបង្កើតឡើងថ្មី ក្រោមគម្រោងអភិវឌ្ឍទំនប់វារី អគ្គិសនីសេសានក្រោមពីរ ហើយផ្លូវបេតុងដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ចំណាយថវិការបស់រាជរដ្ឋាភិបាលចំនួនជាង២០៨លានរៀល៕IMG_20221128_173100_680IMG_20221128_173046_542

Comments

Related posts