ក្រសួងធនធានទឹកណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពី ថ្ងៃទី៣០ខែវិច្ឆិកា ដល់ថ្ងៃទី០៦ខែធ្នូ 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ១១ ២០២២

 

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបាន ណែនាំឱ្យប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្ន ចំពោះខ្យល់ កន្រ្តាក់និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ដល់ថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២២ ដើម្បីបញ្ចៀសផល ប៉ះពាល់នានា ដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជា ទទួលបាន ឱ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងនៃសម្ពាធទាបរុញទូលពីសមុទ្រ ចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសាន ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ហើយចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាច មានភ្លៀងតិចតួច។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅ ដោយផ្គរ រន្ទះ។

ចំណែកឯនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ហើយចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច។ បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ១C ហើយនឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕IMG_20221129_095700_032IMG_20221129_095658_506IMG_20221129_095702_268

Comments

Related posts