ចំនួនប្រជាជនវៀតណាម នឹង កើនដល់១០០លាននាក់ ក្នុង ឆ្នាំ ២០២៣

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារនេះថា ចំនួន ប្រជាជនវៀតណាម នឹងកើន ដល់១០០លាននាក់ ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែវិច្ឆិកា។ 

  កាសែតក្នុងស្រុក Tuoi Tre (Youth) បានរាយការណ៍ថា ចំនួនប្រជាជនឥឡូវនេះមានចំនួនជាង ៩៩ លាននាក់ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី ១៥ នៅលើពិភពលោក ដោយមានប្រជាជនច្រើនជាងគេទី ៨ នៅអាស៊ី និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីនៅអាស៊ីអាគ្នេយ៍។ យោងតាមរបាយការណ៍របស់កាសែត Nguoi Lao Dong (Laborers) បានឱ្យដឹងថា ស្ត្រីជិត ២៥ លាននាក់ដែលមានអាយុពី ១៥-៤៩ ឆ្នាំនៅក្នុងប្រទេសវៀតណាមគឺជាអាយុបង្កើតកូន។ កាសែតនេះបាននិយាយថានៅឆ្នាំ ២០៣០ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២៦ លាននាក់។ បើយោងតាមធនាគារពិភពលោកបានឱ្យដឹងថា វៀតណាមបានក្លាយជាសង្គមវ័យចំណាស់នៅឆ្នាំ ២០១៥ ហើយនឹងក្លាយជាសង្គមចាស់នៅឆ្នាំ ២០៣៥ និងក្លាយជាប្រទេសដែលមានវ័យចំណាស់លឿនបំផុតនៅលើពិភពលោក៕IMG_20221130_142335_456

Comments

Related posts