រដ្ឋមន្ត្រី៖ សេដ្ឋកិច្ចប៉ាគីស្ថានរងការខាតបង់ជាង ៣០ ពាន់លានដុល្លារ ដោយសារទឹកជំនន់

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖ លោក Ahsan Iqbal រដ្ឋមន្ត្រីក្រសួងផែនការ អភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមពិសេសរបស់ប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ាគីស្ថានបានទទួលរងការខាតបង់ជាង ៣០ ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ច ដោយសារតែគ្រោះមហន្តរាយទឹកជំនន់នៅឆ្នាំនេះ ដែលស្មើនឹង ១០ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ រដ្ឋមន្ត្រីរូបនេះបាននិយាយនៅពេលថ្លែងសុន្ទរកថា នៅមជ្ឈមណ្ឌលជាតិឆ្លើយតបនឹងទឹកជំនន់ថា "ប៉ាគីស្ថានគឺជាប្រទេសដែលងាយរងគ្រោះបំផុត ដោយប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។ ការខូចខាត និងការខាតបង់ ដែលបណ្តាលមកពីទឹកជំនន់ គឺជាបន្ទុកមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់ ប្រទេសប៉ាគីស្ថាន ដែលកំពុងតែតស៊ូដើម្បីរស់រានមានជីវិត"។ ដោយមានជំនួយពីសង្គម លោក Iqbal បាននិយាយថា រដ្ឋាភិបាលបានរួចផុតពីវិបត្តិទឹកជំនន់ ប៉ុន្តែបញ្ហាប្រឈមមិនទាន់ចប់នៅឡើយទេ ដោយជំរុញឱ្យសហគមន៍អន្តរជាតិ និងសប្បុរសជនបន្តជួយជនរងគ្រោះដោយទឹកជំនន់ រហូតដល់ពួកគេ ស្តារនីតិសម្បទាពេញលេញ។ លោកបានបន្តថា រដ្ឋាភិបាលបានរៀបចំក្របខណ្ឌសម្រាប់ការធ្វើ ឱ្យប្រទេស ប៉ាគីស្ថានជាប្រទេសដែលធន់នឹងអាកាសធាតុ ដោយបន្ថែមថា ក្របខណ្ឌនេះ ក៏នឹងត្រូវបង្ហាញដល់ សហគមន៍អន្តរជាតិផងដែរ៕IMG_20221206_112818_387

Comments

Related posts