ក្បាលរថភ្លើងដើរដោយថាមពលថ្មផលិតនៅប្រទេសចិនបានសម្ពោធនៅប្រទេសថៃ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

 

អន្តរជាតិ៖កាលពីថ្ងៃពុធក្បាលរថ ភ្លើងដើរដោយថាមពលថ្មដំបូងគេដែលផលិតដោយសាជីវកម្ម China Railway Rolling Stock Corporation (CRRC) Dalian Co. Ltd ត្រូវបានដាក់ឱ្យដំណើរការដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការកែលម្អសេវាផ្លូវដែករបស់ខ្លួន ខណៈដែលកាត់បន្ថយការបំភាយកាបូន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Xinhua នៅថ្ងៃទី១២ ខែមករា។ ការសាកល្បងក្បាលរថ ភ្លើងត្រូវបានធ្វើឡើងដោយជោគ ជ័យដោយផ្លូវដែករដ្ឋនៃប្រទេសថៃនៅស្ថានីយ៍ Bang Sue Grand ក្នុងទីក្រុងបាងកក។ លោក Saksayam Chidchob រដ្ឋមន្ត្រីដឹកជញ្ជូនថៃថ្លែងក្នុងពិធីសាកល្បងបាននិយាយថា ប្រទេសថៃកំពុងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលជាមិត្តភាពបរិស្ថាន ដើម្បីជំនួសការប្រើប្រាស់ឥន្ធនៈនៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការ កាត់បន្ថយ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំពី ២០ ទៅ ២៥ ភាគរយនៅឆ្នាំ ២០៣០។ លោកបាននិយាយថា “ប្រទេសថៃ និងចិនបាននិងកំពុងសហការគ្នាក្នុងទិដ្ឋភាពផ្សេងៗនៃការអភិវឌ្ឍន៍ផ្លូវដែក” លោកបានបន្តថា “ប្រទេសថៃសង្ឃឹមថានឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផ្លូវដែកជាមួយបណ្តាប្រទេសជុំវិញពិភពលោករួមទាំងប្រទេសចិន ហើយភាពជោគជ័យនៃការសាក ល្បងនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងគម្រោងក្បាលរថភ្លើងដើរដោយថាមពលថ្ម"៕IMG_20230112_154913_214

Comments

Related posts