វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ បើតាមអាជ្ញាធរអាកាស ចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់បានលើកឡើងថា មានមនុស្សស្លាប់យ៉ាងតិច ៦៨ នាក់ ដោយសារតែយន្តហោះដឹកអ្នកដំណើរក្នុងស្រុករបស់ក្រុមហ៊ុន Yeti Airlines ដែលហោះហើរចេញពីរដ្ឋធានីកាត្មាន់ឌូ (Kathmandu) ប្រទេសនេប៉ាល់ដែលបានទៅធ្លាក់នៅប៉ូការ៉ូ (Pokhara)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមករា។ តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា យន្តហោះដឹកអ្នកដំណើរនេះ ដឹកមនុស្សសរុបចំនួន ៧៣ នាក់បានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញ រហូតមកទល់នឹងថ្ងៃចន្ទនេះ អាជ្ញាធរបានពង្រាយកងកម្លំាង រួមទំាងក្រុមអ្នកស្ម័គ្រចិត្តបានប្រឹង ប្រែងដើម្បីជួយសង្គ្រោះនិងរុករកមនុស្សបាត់ខ្លួនបន្តទៀត។ ដោយឡែកមូលហេតុនៅពីក្រោយនៃការធ្លាក់នេះ គេនៅពុំបានបង្ហាញរបាយការណ៍ស៊ើបអង្កេតនៅឡើយទេ ខណៈដែលរដ្ឋាភិបាលនេប៉ាល់បានបង្កើតក្រុមស្រាវជ្រាវភ្លាមៗដែរ។ នេះជារឿងដ៏គួរឱ្យសោកសៅមួយនៅក្នុងរយៈពេល៣០ឆ្នំាចុងក្រោយនៅក្នុងប្រទេសដែរស្ថិតនៅជាប់នឹងជើងភ្នំហេមពាន្ត៕
Comments