អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានរដ្ឋនានាក្នុងខេត្ត ដែលមានហានិភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នក តំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំអង្គភាពជំនាញពាក់ព័ន្ធ ធ្វើការពិនិត្យពីលទ្ធ ភាព និងចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនឡើងវិញ នៅតាមគ្រឹះ ស្ថានសិក្សារដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាត ត្បាតពីសំណាក់ជំងឺកូវីដ-១៩ ។ 

    លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ៖ ការបើកឱ្យដំណើរការសា លារៀនឡើងវិញនេះ គឺចាំ បាច់ត្រូវអនុវត្តន៍តាមគោល ការណ៍ប្រតិបត្តិស្តង់ដារ រួមមាន៖ ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំ ការ ហើយទន្ទឹមគ្នានេះសាលា រៀន ត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារនិងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ។ 

   នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនា ម័យជាប្រចាំដោយធ្វើការពាក់ម៉ាស់ លាងដៃជាមួយអាកុល ឬ ជែល ការរក្សាគម្លាតសុវត្ថិ ភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ ហើយលោកជំទាវ ក៍បានអំពាវដល់ក្មួយៗសិស្សានុ សិស្ស ដែលមានអាយុ ៦ឆ្នាំ រហូតដល់ក្រោម ១២ឆ្នាំ និងមាតាបិតា ឬអាណាព្យាបាល សូមនាំកូនៗ ទៅចាក់វ៉ាក់ សាំងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានជំរាបជូន ដូចជា៖ ១-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ២-មណ្ឌលសុខភាពផ្សារព្រំ ៣-មណ្ឌលសុខភាពភ្នំស្ពង់ និង៤-មណ្ឌលសុខភាពភ្នំព្រាល ចាប់ពីម៉ោង ៨ព្រឹកតទៅ។ IMG_20210917_180359_315

     បើតាមការបញ្ជាក់របស់លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) សម្រាប់ជំហានទី១នេះ មានសាលារៀនសរុបចំនួន ៤៣ សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ៩៤សាលា ដែលមានសិស្សចាប់ពី បឋម សិក្សា ដល់ អនុវិទ្យាល័យ សរុបចំនួន ៦,៦៧១នាក់ ហើយក្នុងមួយថ្នាក់ៗ ដាក់សិស្សត្រឹមតែ ចំនួន ១៥នាក់ ទៅ២០នាក់យ៉ាងច្រើន៕IMG_20210917_180350_418IMG_20210917_180405_779

Comments

Related posts