សាធារណជនប៉ាគីស្ថានបានជំរុញឱ្យទទួលការចាក់វ៉ាក់សាំងពេញលេញដើម្បីការពារលើវីរុស Omicron

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ប្រធានមជ្ឈមណ្ឌលបញ្ជាការ និងប្រតិបត្តិការជាតិរបស់ប្រទេសប៉ាគីស្ថាន (NCOC) ដែលដឹកនាំយុទ្ធនា ការរបស់ប្រទេសប្រឆាំងនឹងជំងឺកូវីដ-១៩ លោក Asad Umar បានជំរុញឱ្យប្រជា ជនប៉ាគីស្ថានទទួលបានវ៉ាក់សាំងពេញលេញ ដើម្បីការពារខ្លួនពីវ៉ារ្យ៉ង់ Omicron ថ្មីនៃ COVID-19 ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី៣០ ខែវិច្ឆិកា។ 

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Umar ដែលជារដ្ឋមន្ត្រីក្រសួងផែនការ ការអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមពិសេសផងដែរបាននិយាយថា “បទពិសោធន៍ពីមុនបង្ហាញថា វាអាចរីករាលដាលពាស ពេញពិភពលោក រួមទាំងប៉ាគីស្ថានផងដែរ ពីព្រោះពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក។ វាមិនអាចទៅរួចទេ ក្នុងការបញ្ឈប់បម្រែបម្រួលថ្មី ពីការរីក រាលដាល»។ បើយោងតាមរដ្ឋមន្ត្រីបាននិយាយថា បច្ចុប្បន្ននេះ មនុស្សដែលទទួលបានវ៉ាក់សាំងពេញលេញគឺជាដំណោះស្រាយសមហេតុផលប្រឆាំងនឹងការគំរាមកំហែងនៃវីរុស Omicron។ រដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលប៉ាគីស្ថាននឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយនៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ ដោយបន្ថែមថា ចំនួននៃការធ្វើតេស្តប្រចាំថ្ងៃក៏នឹងកើនឡើងផងដែរជាមួយនឹងធនធានកាន់តែច្រើនដោយបច្ចុប្បន្នប្រជាជនប៉ាគីស្ថានចំនួន ៥០ លាននាក់បានចាក់វ៉ាក់សាំងពេញលេញ។ NCOC បានប្រកាសផ្អាកការមកដល់ពីប្រទេសមួយចំនួន រួមទាំងអាហ្វ្រិកខាង ត្បូង បូតស្វាណា (Botswana) និងណាមីប៊ី (Namibia) ចាប់ពីថ្ងៃសៅរ៍៕IMG_20211130_141152_781

Comments

Related posts