អាជ្ញាធរខេត្តស្ទឹងត្រែងលើកទឹកចិត្តឱ្យមាតាបិតាជួយជំរុញកូនចៅឱ្យរៀនយកមុខជំនាញ

 

 

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង 

 

ស្ទឹងត្រែង៖ អាជ្ញាធរខេត្តលើក ទឹកចិត្តដល់មាតាបិតាជួយអប់រំ និងជំរុញកូនចៅឱ្យរៀនយកមុខជំនាញ ក្នុងពេលដែលខេត្តស្ទឹងត្រែងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅជិតផ្ទះនិងមានអង្គការស្វីសខន់ថាក់ជួយគាំទ្រដើម្បីឱ្យយុវជនទទួលបានការសិក្សាយកចំណេះជំនាញមួយពិតប្រាកដ។

    ក្នុងទិវាអបអរសាទរខួបលើកទី២៣ទិវាជនមានពិការភាពកម្ពុជា ដែលបានរៀបចំឡើងនៅខេត្តស្ទឹងត្រែងថ្ងៃទី១៨ខែមករាឆ្នាំ២០២២ នេះ លោកញែម សារីអភិ បាលរងខេត្តមានប្រសាសន៍ថា លោកយាយលោកតាអ៊ុំពូមីងជាជនពិការក្តី និងចាស់ទុំទាំងអស់សូមជួយ ក្រើនរំឭកកូនចៅឱ្យខិតខំរៀនសូត្រនិងសិក្សាយកចំណេះជំនាញសម្រាប់ជាបំណិនជីវិតព្រោះប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីក ចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

     លោកអភិបាលរងបន្តថា ប្រទេសកម្ពុជាក្រោមការដឹក នាំរបស់សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរ និងចង់ឱ្យកូនចៅប្រជាពលរដ្ឋយើងមានចំណេះដឹងហើយអ៊ុំពូមីង ក៏ទទួលបានការជួយឧបត្ថម្ភជាគ្រឿងបរិភោគ-ឧបភោគដើម្បីលើកកម្ពស់ជីវភាពផងដែរ។

សំឡេង៖ « យកចិត្តទុកដាក់ទៅលើអ៊ុំពូមីងបងប្អូនជនពិការនេះធ្វើយ៉ាងណាដើម្បីបានមកជួបជុំគ្នានេះគឺយើងដើម្បីដោះស្រាយជីវភាពការលំបាកការរស់នៅរបស់គាត់ហើយនិងបណ្ដុះបណ្ដាលផ្នែកជំនាញវិជ្ជាជីវៈបច្ចេកទេសឱ្យបានចេះគ្រប់ៗគ្នាឱ្យកូនចៅមានចំណេះបានចេះគ្រប់គ្នាមានន័យថាមនុស្សម្នាក់ត្រូវតែមានជំនាញមួយត្រូវតែមាន មុខរបរមួយ អ៊ីចឹងបើគ្មានជំនាញពិតប្រាកដច្បាស់ លាស់គឺយើងពិបាករស់នៅហើយសព្វថ្ងៃនេះព្រោះប្រទេសជាតិយើងកំពុងតែមានការរីកចម្រើនឈានឡើងជាលំដាប់»។

   លោក ស៊ុតវណ្ណ ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹង ត្រែងបានចាត់ទុកថា នេះជាការសំដែងការដឹងគុណចំពោះអ៊ុំពូមីងនិងបងប្អូនជនពិការទាំងអស់ដែលលះបង់និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិយើងកាលពីសម័យសង្គ្រាមកន្លង មក។

     លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរបានកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនៅខេត្តស្ទឹង ត្រែងមានជនពិការក្នុងទូទាំងខេត្តសរុបចំនួន២.២៤៥នាក់ ក្នុងនោះមានពិការកម្រិត១ ចំនួន៦១៤នាក់-កម្រិត២ចំនួន ៤៤២នាក់-និងកម្រិត៣ ចំនួន១.១៨៩នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត។

   លោកឈឹម សារឿន រស់នៅឃុំកំភុន ស្រុកសេសាន បានសាទរចំពោះការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញា ធរខេត្តបានយកចិត្តទុកដាក់ដូចជាបានផ្តល់នូវអំណោយនិងបានបង្កលទ្ធភាព ជួយដល់ជនពិការក្នុងការកសាងសេដ្ឋកិច្ចគ្រួសារដោះស្រាយបញ្ហាពេលមានធុរៈគ្រប់ពេល វេលា។           

     សូមបញ្ចាក់ថា ការផ្តល់អំណោយដែលរៀបចំ ឡើងដោយមន្ទីរសង្គមកិច្ចខេត្តនាពេលនេះ មានគ្រឿងបរិភោគ- ឧបភោគ សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជាការលើក ទឹកចិត្តនិងសំដែងនូវការដឹង គុណចំពោះវីរភាពដ៏អង់អាចក្លាហានដល់ជនពិការចំនួន ២០០នាក់ ដែលបានបរិច្ចាគទាំងកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីមាតុភូមិកាលពីសម័យសង្គ្រាម ៕IMG_20220118_153035_761IMG_20220118_153033_425

Comments

Related posts